• ក្រោយក្លាយជាមហាសេដ្ឋីប្រាក់លាន ពេលនេះ Kim Kardashian តុបតែងខ្លួនប្លែកៗ ពេលចូលរួមក្នុងកម្មវិធី Fashion លំដាប់ពិភពលោក «Met Gala»

    (អាមេរិក)៖ តារាទូរទស្សន៍ល្បីឈ្មោះ Kim Kardashian ដែលបច្ចុប្បន្នមានវ័យ៤០ឆ្នាំ ទើបតែជាប់ឈ្មោះជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ នៅពេលនេះកំពុងតែធ្វើឲ្យបណ្តាអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង តាមរយៈការតុបតែងខ្លួន លេងស្ទីលប្លែក មិនធ្លាប់មានពីមិនមក គឺការគ្រងឈុតខ្មៅ បិទបាំងអស់ខ្លួនប្រាណ សូម្បីតែភ្នែក ខុសពីរាល់ដងធ្លាប់តែបញ្ចេញល្វែងលើមួយទំហឹង។

    ការតុបតែងខ្លួនរបស់តារាល្បី Kim Kardashian យ៉ាងប្លែកភ្នែកពេលនេះ គឺតាមរយៈការចូលរួម ក្នុងកម្មវិធី Fashion លំដាប់ពិភពលោក «Met Gala» ឆ្នាំ២០២១ ដែលក្នុងកម្មវិធីនេះគឺមានការញ្ជើញសុទ្ធតែតារាល្បីៗនិងតារា Hollywood ឲ្យចូលរួមជារៀងរាល់ឆ្នាំ។ កម្មវិធីល្បីល្បាញនេះ ត្រូវបានគេស្គាល់ទូទាំងពិភពលោក ហើយអ្នកដែលចូលរួម គឺសុទ្ធសឹងតែបានត្រៀមសម្លៀកបំពាក់ប្លែកៗបែប High Show រៀងៗខ្លួន ដើម្បីបង្ហាញទៅកាន់ទស្សនិកជន។ ជាក់ស្តែង ការតុបតែងខ្លួន របស់ Kim Kardashian នៅពេលនេះ ហាក់កំពុងតែបង្កការចាប់អារម្មណ៍មិនស្ទើរទេ ពីទស្សនិកជនទូទាំងពិភលោក។

    គួរជម្រាបថា តារាទូរទស្សន៍ល្បីឈ្មោះ Kim Kardashian ទើបតែត្រូវបានទស្សនាវដ្តី Forbes ចុះផ្សាយថា បានក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារភ្លាមៗ បន្ទាប់ពីប្រាក់សុទ្ធរបស់នាងបានកើនឡើងរហូតដល់ ២២០លានដុល្លារ ក្នុងរយៈពេល៦ខែ ដែលធ្វើឲ្យប្រាក់សុទ្ធរបស់នាងបច្ចុប្បន្ន មានចំនួន ១ពាន់លានដុល្លារអាមេរិក។ ប្រភពចំណូលរបស់តារាស្រី Kim Kardashian ត្រូវបានគេដឹងថា ក្រៅពីបានមកពីអាជីពទូរទស្សន៍ហើយនោះ គឺភាគច្រើនបានមកពីមុខជំនួញធំៗចំនួនពីររបស់នាង ដែលមានការជោគជ័យខ្លាំង គឺការលក់សម្លៀកបំពាក់ឈុតក្នុងនារី (the Shapewear Brand Skims) និងលក់គ្រឿងសំអាង (KKW Beauty)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ