• Barcelona ​ប៉ះ Bayern យប់នេះ ​ដោះ​ស្រាយ​គំនុំ​ចាស់ ៨-២

    ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​រដូវ​កាល​ថ្មី​ចាប់​ផ្ដើម​នៅ​រាត្រី​នេះ​ហើយ ​ដោយ​គូ​ពិសេស​ជាង​គេ​នោះ​គឺ​ក្រុម FC Barcelona ​ប៉ះ​ក្រុម Bayern Munich ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ។

    ​នេះ​ជា​ឱកាស​សម្រាប់​សងសឹក​របស់​ក្រុម Barcelona ​ហើយ ​បន្ទាប់​ពី​ពួកគេ​ធ្លាប់​ចាញ់​ក្នុង​លទ្ធផល​ដល់​ទៅ ​៨-២ ​កាល​ពី​ជួប​គ្នា​លើក​មុន។ ​ដោយ​នោះ​ជា​បរាជ័យ​ធំ​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ​ក្នុង​ពាន UCL ​ហើយ​ក៏​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាំ​មិន​ភ្លេច​ផង​ដែរ។ តែ​សម្រាប់​រដូវ​កាល​នេះ ​ក្រុម Barcelona ​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ​ជា​ពិសេស​តំបន់​ប្រយុទ្ធ​តែ​ម្ដង។ ​

    លោក Ronald Koeman ​បាន​នាំ​យក​ការ​ប្រយុទ្ធ​បែប​ថ្មី​ជាមួយ​កីឡាករ​លឿន​ៗ​ដូចជា Depay ​ជា​ដើម ​ដែល​គេ​មើល​ឃើញ​ថា​មាន​ភាព​រហ័ស​ជាង​មុន។ ​ខណៈ​ដែល​ខាង​ក្រោម Bayern Munich ​វិញ ​ក៏​ស្ថិត​ក្រោម​ការ​ដឹក​នាំ​ដោយ​គ្រូ​បង្វឹក​ថ្មី​ដូច​គ្នា​លោក Julian Nagelsmann។ ​អ្នក​ចាត់ការ​វ័យ​ក្មេង​រូប​នេះ ​កំពុង​ដឹក​នាំ​បាន​ល្អ​ណាស់ ​ដោយ​ឈ្នះ​ច្រើន​គ្រាប់​ក្នុង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ។

    ​ដូច្នេះ​ចាំ​មើល​ទាំង​អស់​គ្នា ​ថា​តើ​នៅ​យប់​នេះ ​ក្រុម Barcelona ​អាច​សងសឹក​ទៅ​លើ​ក្រុម Bayern Munich ​វិញ​បាន​ដែរ​ឬ​ទេ?

    ​កីឡាករ​របួស​របស់​ក្រុម​អ្នក​ពីរ គឺ​ក្រុម Barcelona ​មាន​ដូចជា Dembele, Fati, Braithwaite ​និង Aguero ​។ ​ស្រប​ពេល​ខាង​ក្រុម Bayern Munich ​វិញ ​មិន​មាន​បញ្ហា​អ្វី​ឡើយ ​ជា​ពិសេស Lewandowski ​និង Muller ​សុទ្ធ​តែ​អាច​លេង​បាន​ប្រកួត​នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ