• មកស្គាល់ MC ​​កីឡា​វ័យ​ក្មេង​រាង​តូច​ច្រលឹង វិកគី ​​ឈ្មោះ​ នី លីម​ហ័ង​​ ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​

    ​នារី​រូប​ស្រស់​វ័យ​ក្មេង​ដែល​ត្រូវបាន​​គេ​ស្គាល់​ឈ្មោះ​ហៅ​ក្រៅ​ថា វិកគី ​មាន​ឈ្មោះ​ពិត​ប្រាកដ​ នី លីម​ហ័ង បច្ចុប្បន្ន​យុវតី​វ័យ​២១​ឆ្នាំ​​ជា​ MC កីឡា​ ​មាន​ប្រជាប្រិភាព​នៅ​ស្ថានីយ​ទូរទស្សន៍​ ថោន​ នា​ពេល​បច្ចុប្បន្ន​។ ដើម្បី​ជម្រាប​ជូន​ប្រិយមិត្ត​ពេល​នេះ Sabay សូម​ណែនាំ​ឲ្យ​ស្គាល់​៖

    យុវតី​វ័យ​២១​​ឆ្នាំ​ នី លីម​ហ័ង​ មាន​បង​ប្អូន​ពីរ​នាក់​ជា​កូន​ទី​១​ក្នុង​គ្រួសារ​។ វិក​គី ​កើត​នៅ​​ឃុំ​មាន​ជ៏័យ​ ស្រុ​ក​ស្រី​សន្ធរ​ ខេត្ត​កំពង់​ចាម​។ ក្មេង​ស្រីរាង​តូច​ច្រលឹង​រូប​នេះ​​មាន​កម្ពស់ ១,៥០ ម៉ែត្រ​​ទម្ងន់​៤៧​គីឡូក្រាម​។ ជា​និស្សិត​ឆ្នាំ​ទី​២​នៅ​សាលា​ Norton ផ្នែក​ទំនាក់ទំនង​ភាសា​អង់គ្លេស​។ វិក​គី អាច​និយាយ​ និង​សរសេ​បាន​​​ភាសា​អង់គ្លេស និង​ខ្មែរ​។

    ​​​MC វ័យ​ក្មេង​រូប​នេះ​​មិនទាន់​មាន​គ្រួសារ​ទេ ហើយ​គោល​ដៅ​នា​ពេល​អនាគត​​គឺ​ចង់​ក្លាយ​ជា​ថ្នាក់​ដឹកនាំ​​​​​ផ្នែក​កីឡា​ ដើម្បី​ចូល​រួម​ជួយ​លើក​វិស័យ​កីឡា​​ឲ្យ​ងើប​ឡើង​វិញ​។ វិកគី ​បាន​ចាប់​ផ្ដើម​ប្រលូក​វិស័យ​កីឡា​ដំបូង​នៅ​ឆ្នាំ​២០១៦ កាល​នោះ​មាន​វ័យ​១៦​ឆ្នាំ។ ដើម​ឡើយ​យុវតី​ខាង​លើ​​​ក៏​ធ្លាប់​ជា​ MC កាល​នៅ​រៀន​ថ្នាក់​វិទ្យាល័យ​ផង​ដែរ ដោយ​ចិត្ត​ស្រលាញ់​គេ​ក៏​បាន​តស៊ូ​ចាប់​​ជំនាញ​នេះរហូត​មក​។

    ​កាល​ចូល​និយាយ​ជា MC ​កីឡា​ដំបូង​​ខ្លួន​មិន​ទទួល​បាន​លុយ​​​អី​​ទេ ពោល​គឺ​ធ្វើ​ដោយ​ចិត្ត​ស្រលាញ់​តែ​ប៉ុណ្ណោះ​។ ​ក្រៅ​ពី​ប្រដាល់ វិកគី ក៏​ធ្លាប់​​បាន​និយាយ​ជា MC ​​ក្នុង​ការ​ប្រកួត​បាល់ទាត់​​នៅ​លីគ​កំពូល​កម្ពុជា​ក្នុង​ជំនួប​​របស់​ភ្នំពេញ​ក្រោន​ផង​ដែរ​។

    ​ចូល​ទរទស្សន៍ ថោន ​ដំបូង​យុវតី​ស្រស់​សោភា​ខាង​លើ​​​ធ្វើ​ជា​អ្នកយក​ព័ត៌មាន​​ ប៉ុន្តែ​ក្រោយ​មក​​នៅ​ពេល MC កីឡា​រវល់​គេ​ក៏​ជំនួស​​ ដោយសារ​មាន​​​ការ​ប៉ិនប្រសប់​​ក្នុង​ការ​និយាយ​ និង​ធ្លាប់​ហាត់​រៀន​ជា MC តាំង​ពី​នៅ វិទ្យល័យ វិកគី ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​សមត្ថភាព​អាច​និយាយ​បាន​។ ផ្ដើម​ចេញ​ពី​ការ​ជំនួស​គេ​ជា​ញឹកញាប់​​ទៅ​ យុវតី វ័យ​២១​ឆ្នាំ​​ដដែល​ក៏​មាន​ឱកាស​ម្ដង​ហើយ​ម្ដង​ទៀត ​ហើយ​ក៏​ទទួល​បាន​ឱកាស​ចូល​និយាយ​ពេញ​សិទ្ធ​​​​តែ​ម្ដង​៕​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ