• និស្សិតស្រីកម្ពុជាដ៏ឆ្នើមមួយរូប បាត់បង់ជីវិតក្នុងអាយុ ២២ឆ្នាំ នៅទឹកដីប្រទេសចិន

    ជាដំណឹងដ៏រន្ធត់ចិត្តបំផុតនិស្សិតស្រីកម្ពុជាវ័យក្មេងមួយ កំពុងសិក្សាថ្នាក់អាហារូបករណ៍នៅសាធារណរដ្ឋប្រជាមានិតចិន បានស្លាប់បាត់បង់អាយុជីវិត ដោយគ្មានបន្សល់ទុកពាក្យសូម្បីមួយម៉ាត់គួរឱ្យស្រណោះ ។

    តាមលិខិតរំលែកទុក្ខមួយរបស់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា កញ្ញា គួច ជា ដារីកា ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យធានជីង ទីក្រុងធានជីង ប្រទេសចិនបានទទួលអនិច្ចកម្ម នៅថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៤៖៤០ នាទីព្រឹក នៅក្នុងជន្មាយុ ២២ឆ្នាំ ដោយរោគាពាធ ។

    ក្រោយទទួលបានដំណឹងនេះ បានធ្វើឱ្យសាច់ញាតិ មិត្តភក្ដិ ក្រុមគ្រួសារ ឪពុកម្ដាយ របស់និស្សិត គួច ជា ដារីកា ពិតជារន្ធត់ចិត្តបំផុត មិនអាចទទួលយកបានឡើយ ព្រោះមិនយូរប៉ុន្មានទៀតទេយុវតីរូបនេះ នឹងទទួលបានភាពជោគជ័យយ៉ាងត្រចៈត្រចង់ តែត្រូវបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះ ។ សូមបួងសួងសូមឱ្យវិញ្ញាណក្ខន្ធនិស្សិត គួច ជា ដារីកា បានទៅកាន់សុគតិភពផងចុះ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ