• ជោគវាសនាស្រ្តីអាហ្វហ្គានីស្ថាន កំពុងវិលទៅរកដានចាស់កាលពី ២០ឆ្នាំមុន

    ក្រុមតាលីបង់ ដែលជាក្បាលម៉ាសុីនដឹកនាំថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថាន បានក្បត់ពាក្យសន្យារបស់ខ្លួន លើការគោរពសិទ្ធរបស់ស្រ្តី។ ក្រុមរដ្ឋឥស្លាមមួយនេះ កំពុងធ្វើឱ្យពិភពលោក ងាកក្រសែភ្នែកមកចាប់អារម្មណ៍លើជោគវាសនារបស់ស្រ្តី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

    ក្នុងនាមជាអ្នកក្តោបក្តាប់អំណាច ក្រុមតាលីបង់ ធ្លាប់បានធ្វើការសន្យាជាសាធារណៈថានឹងគោរពសិទ្ធស្រ្តី ប៉ុន្តែបច្ចុប្បន្នក្រុមនេះបែរជាឱ្យស្រ្តីស្នាក់នៅតែក្នុងផ្ទះ និងហាមឃាត់ក្មេងស្រីៗ មិនឱ្យទៅសាលារៀនជាដើម។ នេះបើតាមការឱ្យដឹងពីមន្រ្តីម្នាក់របស់ អង្គការសហប្រជាជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

    កន្លងមក មានការធ្វើបាតុកម្មពីសំណាក់ស្រ្តីជនជាតិអាហ្វហ្គានីស្ថាន មួយចំនួន ប្រឆាំងនឹងការអនុវត្តច្បាប់សាសនាដ៏តឹងរុឹងរបស់ក្រុមតាលីបង់។ យ៉ាងណាមិញ បាតុកម្មនោះមិនទទួលបានផ្លែផ្កានោះទេ ក្រោយហ្វូងបាតុករត្រូវក្រុមតាលីបង់ ធ្វើការបង្រ្កាប៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ