• ក្រោយថតបញ្ចប់រឿង «Fast and Furious 9» កើបលុយបានរាប់លានដុល្លារ ពេលនេះ Vin Diesel ព្រលែងខ្លួនមួយទំហឹង មិនខ្វល់ពីក្បាលពោះ

    (អាមេរិក)៖ តារាសម្តែងល្បីឈ្មោះក្នុងវិស័យហូលីវូដ គឺលោក Vin Diesel ដែលជាតួអង្គក្នុងរឿង «Fast and Furious 9» នាពេលថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហាញក្បាលពោះ និងរូបរាងដ៏គួរឲ្យភ្ញាក់ផ្អើល ខុសដាច់រូបរាងកាលកំពុងថតរឿង «Fast and Furious 9»។

    បើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Sun បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការថតរឿងចុងក្រោយ គឺ «Fast and Furious 9» ដែលរកចំណូលពីរឿងនេះបានខ្ទង់២០លានដុល្លារហើយនោះ រហូតមកទល់នឹងពេលនេះ គឺពេលវេលាសម្រាក លំហែកាយរបស់លោកហើយ ខណៈរូបថត បង្ហាញពីរូបរាងឡើងគីឡូ បែកសាច់ដុះក្បាលគួរឲ្យភ្ញាក់ផ្អើល ដែលគេថតបាននោះ គឺអំឡុងពេលតារារូបនេះវិស្សមកាលជាមួយគ្រួសារ នៅឯឆ្នេរ Portofino សម្រាប់ថ្ងៃចុងសប្តាហ៍។

    គួរជម្រាបថា នេះមិនមែនលើកទី១នោះទេ ដែលទស្សនិកជនសង្កេតឃើញថា តារាហូលីវូដរូបនេះ តែងតែមានការផ្លាស់ប្តូររាងកាយ ជាពិសេសអំឡុងពេលថតរឿងរួចរាល់ លោកតែងតែចំណាយពេលវេលាហូបអាហារឆ្ងាញ់ៗ សម្រាកលំហែរកាយ រហូតឡើងគីឡូ។ ប៉ុន្តែនៅពេលចាប់ផ្តើមគម្រោងថ្មី រូបលោកនឹងអនុវត្តរបបអាហារ និងលំហាត់ប្រាណយ៉ាងតឹងរ៉ឹង ដើម្បីទទួលបានសាច់ដុំឡើងមកវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ