• វិរៈបុរសប្រេស៊ីល Pele វ័យ ៨០ឆ្នាំកំពុងសម្រាក់ព្យាបាល នៃការវះកាត់ជំងឺពោះវៀន

    (រីយ៉ូ)៖ លោក Pele ដែលជាវិរៈបុរសបាល់ទាត់របស់ប្រទេសប្រេស៊ីល ដែលបច្ចុប្បន្នមានវ័យ ៨០ឆ្នាំបានបង្ហាញថាកំពុងសម្រាក់ព្យាបាលជំងឺក្រោយពេលទទួលការវះកាត់ដុំសាច់ចេញពីពោះវៀនរបស់គាត់,នេះបើតាមការឲ្យពីលោកនៅលើបណ្តាញសង្គមកាលពីថ្ងៃចន្ទ,ហើយត្រូវបានចុះផ្សាយដោយ BBC នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។

    បុរសវ័យ ៨០ឆ្នាំសញ្ជាតិប្រេស៊ីល Pele ដែលជាអតីតកំពូលកីឡាករបាល់ទាត់លើពិភពលោក បានកំពុងសម្រាប់ព្យាបាលក្នុងមន្ទីពេទ្យ អំឡុងពេលដែលទទួលការវះកាត់ព្យាបាលសាច់ដុំចេញពីពោះវៀនរបស់លោកកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយលោកបានលើកឡើងថា «ខ្ញុំនិងប្រឈមមុខជាមួយបញ្ហាដោយស្នាមញញឹម ចំពោះសេចក្តីរីករាយសម្រាប់ការរស់នៅ»។

    រំលឹកផងថា លោក Pele ជាអតីតអ្នកលើកពាន World Cup ៣សម័យកាលជាមួយក្រុមជម្រើសជាតិប្រេស៊ីល និងជាអតីតខ្សែប្រយុទ្ធក្លិបក្នុងស្រុក Santos និងក្លិបក្រៅស្រុក New York ហើយជាអ្នកទទួលបានលិខិតកំណត់ត្រាពិភពលោក Guinness World Records ក្រោយស៊ុតបាន ១,២៧៩គ្រាប់ក្នុងការលេង ១,៣៦៣ប្រកួតហើយរកបាន ៧៧គ្រាប់ក្នុង ៩១ប្រកួតជាមួយជម្រើសជាតិប្រេស៊ីល ដែលតែងតែមានគេហៅថាជាស្តេចបាល់ទាត់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ