• តារាសម្តែង Jun Ji Hyun ក្លាយជាតារាស្រីរបស់កូរ៉េ រកប្រាក់ចំណូលបានច្រើនបំផុត ប្រចាំឆ្នាំ២០២១

    (កូរ៉េ)៖ តារាសម្តែងស្រីល្បីល្បាញបំផុតប្រចាំប្រទេសកូរ៉េ ដែលមានប្រជាប្រិយភាពខ្លាំង តាមរយៈការសម្តែងរឿង «The Legend of the Blue Sea» ត្រូវបានគេសន្និដ្ឋានថា ចំនួនទឹកប្រាក់ដែលនាងរកបានក្នុងឆ្នាំ២០២១នេះ គឺរហូតដល់ ១៧ពាន់លានវ៉ុន (ប្រមាណ ១៤.៧លានដុល្លារអាមេរិក) ដែលធ្វើឲ្យនាងក្លាយជាតារាសម្តែងរកប្រាក់បានច្រើនបំផុត វ៉ាដាច់តារាល្បីលំដាប់កំពូល Kim Soo Hyun និង Yoo Jae Suk។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន allkpop នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១។

    បើតាមប្រពន្ធផ្សព្វផ្សាយនៅកូរ៉េបានឲ្យដឹងថា តារាស្រី Jun Ji Hyun គឺរកចំណូលបានរហូតដលទៅជិត១លានដុល្លារអាមេរិក ពីការថតស្ពតផ្សាយពាណិជ្ជកម្មរបស់នាងជាប្រចាំឆ្នាំ។ ក្នុងឆ្នាំ២០២១នេះ នាងទទួលថតម៉ាកផលិតផលចំនួន១៦ប្រេន ផ្សេងៗគ្នា ដែលធ្វើឲ្យប្រាក់ចំនួនសរុបរបស់នាងកើនឡើងរហូតដល់ ប្រមាណ ១៤.៧លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១នេះ។

    បន្ទាប់ពីតារាស្រី Jun Ji Hyun ឈរនៅលំដាប់លេខ១ រកចំណូលបានច្រើនបំផុតប្រចាំឆ្នាំ២០២១នេះ ជាមួយទឹកប្រាក់ ១៧ពាន់លានវ៉ុន គឺតាមពីក្រោយដោយតារាប្រុស Kim Soo Hyun នៅលេខរៀងទី២ ជាមួយទឹកប្រាក់ចំនួន ១៣ពាន់លានវ៉ុន និង លោក Yoo Jae Suk ឈរនៅលេខរៀងទី៣ ជាមួយទឹកប្រាក់១០ពាន់លានវ៉ុន។

    គួរជម្រាបថា តារាភាពយន្ដស្រីដ៏ល្បីឈ្មោះរបស់កូរ៉េខាងត្បូង អ្នកនាង Jun Li-hyun ដែលគេស្គាល់ថាជាតួឯកស្រីក្នុងរឿងដ៏ល្បី The Legend of th Blue Sea ត្រូវបានសារព័ត៌មានអន្តរជាតិរាយការណ៍ថា ក្រៅពីអាជីពសម្ដែងភាពយន្ដនាងក៏ជាអ្នកវិនិយោគអចលនទ្រព្យលេចធ្លោ និងជាសេដ្ឋីនីមួយរូបនៅក្នុងប្រទេសកូរ៉េផងដែរ។ បន្ទាប់ពីរយៈពេល ៦ឆ្នាំ ក្នុង ការបង្ហាញខ្លួន តាម ខ្សែភាពយន្ដ និង ការថតផ្សាយពាណិជ្ជកម្ម នាង បាន ចាប់ផ្ដើម វិនិយោគ លុយ ដែល នាង រកបាន ទៅលើការទិញ អចលនទ្រព្យ។ ប្រភពព័ត៌មាន បាន ឲ្យដឹងថា នាងបាន ទិញ យក អគារ មួយកន្លែង កម្ពស់ ៥ជាន់ ដែលមានតម្លៃ ៧,១លាន ដុល្លារអាមេរិក នៅក្នុង តំបន់ Nonhyeon-dong នៃទីក្រុង សេអ៊ូល កាលពីខែ តុលា ឆ្នាំ២០០៧។ តារាស្រីប្រចាំប្រទេស កូរ៉េ រូបនេះ ក៏ធ្លាប់ត្រូវបាន ក្រុមហ៊ុន Hollywood អាមេរិក ទាំងទង ថត ខ្សែភាពយន្ដផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ