• កូនប្រុស David Beckham ចូលលេងបាល់ទាត់អាជីពជាផ្លូវការហើយ

    (ហ្លរីដា)៖ កីឡាករ Romeo កូនប្រុសបង្កើតរបស់អតីតកីឡាករជម្រើសជាតិអង់គ្លេស David Beckham បានចូលប្រកបអាជីពបាល់ទាត់ជាផ្លូវការហើយ។ នេះបើយោងតាមសារព័ត៌មាន Evening Standard ចេញផ្សាយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១។

    ទាយាតរបស់បុរសដ៏ល្បីឈ្មោះរូបនេះបានចុះឈ្មោះរបស់គាត់ឲ្យក្លិបអាមេរិក Fort Lauderdale ក្នុងរដ្ឋហ្លរីដា ដែលជាក្លិបបម្រុង (Reserve Team) សម្រាប់ក្លិប Inter Miami របស់លោក Backam។ តាមរយៈការដើរតាមគន្លងរបស់ឪពុករបស់ខ្លួន កីឡាករវ័យ ១៩ឆ្នាំ បានប្រកាសប្រាប់អ្នកតាមដានលើ Instagram ថា «សូមឈោងចាប់សុបិនរបស់អ្នក»។

    ភ្ជាប់នឹងពាក្យដ៏មានតម្លៃ ៣ម៉ាត់នោះ គាត់ក៏បានចែករំលែករូបភាពជាច្រើនរបស់គាត់កំពុងហ្វឹកបាល់ទាត់។ Bio នៅលើ Instagram របស់គាត់ឥឡូវនេះ សរសេរថា «កីឡាករសម្រាប់ក្លិប Fort Lauderdale ឬ Footballer for @fortlauderdalecf»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ