• សភាកូរ៉េខាងត្បូង បានអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយ ដើម្បីទប់ស្កាត់ភាពលេចធ្លោរបស់ Google និង Apple

    (សេអ៊ូល)៖ សភាកូរ៉េខាងត្បូងនៅថ្ងៃអង្គារម្សិលមិញនេះបានអនុម័តលើសេចក្ដីព្រាងច្បាប់មួយ ដែលហាមឃាត់ប្រតិបត្តិការរបស់ Store Online ធំៗរបស់ Google និង Apple ពីការបង្ខំឱ្យអ្នកបង្កើតកម្មវិធីទូរស័ព្ទ ប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់របស់ពួកគេ និងបានគិតកម្រៃជើងសារពីការទិញក្នុងកម្មវិធីនៅក្នុង Playt Store និង App Store។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នេះគឺជាសកម្មភាពថ្មី និងដំបូងបំផុតប្រទេសដែលមានសេដ្ឋកិច្ចធំមួយនេះ ដែលប្រឆ្នាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google និង Apple ស្របពេល ដែល គោលការណ៍តម្រូវឱ្យប្រើប្រព័ន្ធទូទាត់ប្រាក់ និងគិតកម្រៃជើងសាររហូតដល់ ៣០ភាគរយរបស់ ក្រុមហ៊ុនទាំងពីរនេះ ត្រូវបានគេរិះគន់ជាសកល។

    ការបោះឆ្នោតចុងក្រោយគឺត្រូវបានធ្វើឡើងក្រោមលទ្ធផលក្នុងសំឡេង ១៨០ ក្នុងចំណោម ១៨៨ ដែលបានចូលរួមដើម្បីធ្វើវិសោធនកម្មច្បាប់ពាណិជ្ជកម្មទូរគមនាគមន៍ ដែលត្រូវបានគេដាក់ឈ្មោះថា «ច្បាប់ប្រឆាំង Google ឬ Anti-Google law»។

    ផ្អែកលើកំណត់ត្រាសភាកូរ៉េខាងត្បូង ការធ្វើវិសោធនកម្មនេះក៏បានរកឃើញផងដែរថា ក្រុមហ៊ុន Google និង Apple បានប្រើប្រាស់អំណាច ឬឥទ្ធិពលរបស់ខ្លួនក្នុងការលុបចោលកម្មវិធី ឬពន្យារពេលក្នុងការអនុញ្ញាតឱ្យអ្នកបង្កើតកម្មវិធីបញ្ចូលកម្មវិធីទូរស័ព្ទដៃដែលបានបង្កើតចូលក្នុង Store ក្រោមហេតុផងមិនត្រឹមត្រូវ។

    គណ:កម្មការច្បាប់បានលើកឡើងថា ការដាក់ចេញច្បាប់ថ្មីរបស់កូរ៉េខាងត្បូងបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម និងប្រាក់ចំណូលរបស់ Developers ព្រមទាំងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកូរ៉េ ហេតុនេះហើយសភារបស់កូរ៉េខាងត្បូងត្រូវតែពិភាក្សា និងពិចារណាក្នុងការ ធ្វើវិសោធនកម្មច្បាប់ពាណិជ្ជកម្មលើវិស័យទូរគមនាគមន៍ឡើងវិញ។

    ពាក់ព័ន្ធនឹងករណីនេះ ខាងក្រុមហ៊ុន Google និង Apple មិនទាន់មានប្រតិបត្តិអ្វីខ្លាំងនោះទេ ដោយគ្រាន់តែបញ្ជាក់ថា គោលការណ៍ថ្មីរបស់ ពួកគេគឺធ្វើឡើងដើម្បីសុវត្ថិភាព និងដើម្បីប្រយោជន៍រួមប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ