• ហេតុផលទាំង ៤ យ៉ាងគួរទិញផ្ទះពេលនៅ Single ជាកម្មសិទ្ធិផ្ទាល់ខ្លួនជារឿងល្អបំផុត

    បច្ចុប្បន្ននេះមានយុវជនខ្លះ មានសមត្ថភាពទិញផ្ទះដោយខ្លួនឯងបាន ដោយមិនចាំបាច់ទាល់តែមានគូជួយគ្នាបង់រំលស់នោះទេ ។ ដូច្នេះវាជាទស្សនៈវិស័យ និងគំនិតកាន់តែជឿនលឿនរបស់យុវវ័យ ដែលចង់ជោគជ័យដោយខ្លួនឯង មានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ក្នុងនោះមានគុណសម្បត្តិ ៤យ៉ាងធំៗ ពេលដែលមានផ្ទះជារបស់ខ្លួនឯងមុនពេលរៀបការ។

    ១.មានសេរីភាពពេញលេញ

    ការដែលមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន ក្នុងវ័យនៅលីវ អាចរាប់ថាជាជោគជ័យមួយផ្នែកធំបាត់ទៅហើយ ព្រោះមនុស្សច្រើនណាស់ដែលប្រថ្នាចង់មានផ្ទះខ្លូនឯង តែមិនមានលទ្ធភាព។ ពេលមានផ្ទះផ្ទាល់ខ្លួន ក្នុងវ័យនៅលីវនេះ អាចឱ្យយើងមានសេរីភាពពេញលេញ ជាងនៅផ្ទះជាមួយឪពុកម្តាយ ឫ បងប្អូន។ ឧទាហរណ៍ថា ពេលចង់ទៅណាមកណា រហូតយប់ជ្រៅ គឺមិនខ្លាចរំខានដល់ឪពុកម្តាយ ដូចដែលរស់នៅក្នុងផ្ទះជាមួយពួកគាត់។

    ២.មានទំនួលខុសត្រូវ និងម្ចាស់ការលើខ្លួនឯង

    ពេលណាដែលមានផ្ទះខ្លួនឯង គឺតែងមានអារម្មណ៍មួយមកដាស់ស្មារតីយើងថា ត្រូវតែរុឹងបុឹង និងមានទំនួលខុសត្រូវលើខ្លួនឯង មិនអាចបណ្តែតបណ្តោយដូចកាលរស់នៅជាមួយឪពុកម្តាយ ទៀតនោះទេ។ នេះក៏ជាសញ្ញាមួយបង្ហាញថា យើងឈាន់ដល់វ័យមួយដែលធំល្មម ត្រូវមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនហើយ ព្រោះមិនអាចរស់នៅជាមួយឪពុកម្តាយបានរហូតនោះទេ។

    ៣.ផ្ទះជាដើមទុនមួយ អាចបង្កើតចំណូល

    វ័យនៅលីវ ហើយមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនទៀត ក្តីស្រមៃនេះអ្នកណាក៍ប្រាថ្នាចង់បានដែរ។ នៅពេលដែលអ្នកមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន អ្នកអាចគិតដល់ចំណុចមួយដែលអាចបង្កើតចំណូលឱ្យអ្នកជាប្រចាំខែ។ ផ្ទះអ្នកនៅតែជាផ្ទះអ្នក គ្រាន់តែធ្វើការដាក់ជួលឱ្យគេ នោះអ្នកនឹងអាចបង្កើតចំណូលឱ្យខ្លួនឯងជាប្រចាំខែ និងមិនចាំបាច់ហត់ទៅធ្វើការផង។ ចុះបើជួលផ្ទះឱ្យគេបាត់ហើយ តែមានកន្លែងណាដើម្បីស្នាក់នៅទៀត? ចម្លើយងាយៗ គឺអ្នកអាចជួលខុនដូរមួយក្នុងតម្លៃសមល្មមដើម្បីរស់នៅបណ្តោះអាសន្ន។

    ៤.ចេះគ្រប់គ្រងចំណាយ-ចំណូល

    ចូលដល់ដំណាក់កាលដែលអ្នកមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន នោះអ្នកនឹងយល់កាន់តែច្បាស់អំពីការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។ អ្នកនឹងចេះបែកចែកច្បាស់ជាងមុន អំពីចំណូល និងចំណាយ ព្រោះពេលមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន រាល់ការរា៉ប់រងទឹក ភ្លើង ប្រចាំខែ គឺអ្នកខ្លួនឯងជាអ្នកចំណាយ មិនដូចប្រើស្រាប់ដូចកាលពេលរស់នៅជាមួយឪពុកម្តាយនោះទេ។

    យ៉ាងណាមិញទិញផ្ទះតែម្នាក់ឯងក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួនពិសេសគឺរឿងហិរញ្ញវត្ថុ ដែលទាមទារឱ្យយើងចេះជ្រើសរើសទិញផ្ទះក្នុងគម្រោងណាមួយ ដែលផ្ដល់នៅលក្ខខណ្ឌងាយស្រួល និងមានតម្លៃសមរម្យ ។ មកដល់ចំណុចនេះ អ្នកមិនគួរមើលរំលង បុរីសុវណ្ណភូមិ ដែលកំពុងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជន ទាំងម៉ូតផ្ទះ គុណភាព តម្លៃ ព្រមជាមួយលក្ខខណ្ឌផ្ដល់ជូន គឺជាជម្រើសដ៏ល្អបំផុត ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ