• ប្រទេស២ នៅតំបន់អាស៊ាន មានព្រិលធ្លាក់ មិនចាញ់ប្រទេសនៅតំបន់អឺរ៉ុប

    រដូវធ្លាក់ព្រិល យើងតែងឃើញមានក្នុងប្រទេសភាគច្រើននៅក្នុងតំបន់អឺរ៉ុប។ ប៉ុន្តែតាមការពិត ប្រទេសនៅក្នុងតំបន់អាសុីអាគ្នេយ៍ មានប្រទេស២ ដែលមានព្រិលធ្លាក់ ដូចនៅតំបន់អឺរ៉ុបដែរ។ ប្រទេសទាំង២នោះ រួមមានប្រទេសមីយ៉ាន់ម៉ា និង វៀតណាម។

    មីយ៉ាន់ម៉ា ត្រូវបានគេស្គាល់ថាជាប្រទេសមួយនៅក្នុងតំបន់អាសុីអាគ្នេយ៍ដែលមានអាកាសធាតុក្តៅ គួរឱ្យកត់សម្គាល់។ ប៉ុន្តែតាមពិត ប្រទេសនេះមានតំបន់ដែលមានព្រិលធ្លាក់ នៅភាគខាងជើងប្រទេស ពោលគឺនៅក្នុងរដ្ឋ Kachin។ រដូវព្រិលធ្លាក់នៅក្នុងរដ្ឋ Kachin ត្រូវបានគេមើលឃើញថាតែងកើតមានឡើងជារៀងរាល់ឆ្នាំ ចាប់ពីខែធ្នូ ដល់ខែមករា។

    ក្រៅពីមីយ៉ាន់ម៉ា នៅក្នុងតំបន់អាស៊ានយើង មានប្រទេសមួយទៀតដែលមានព្រិលធ្លាក់ នោះគឺប្រទេសវៀតណាម។ វៀតណាម មានព្រិលធ្លាក់នៅតាមតំបន់ភ្នំ នៅភាគខាងជើងប្រទេស។ អាកាសធាតុនៅតំបន់ភាគខាងជើង ប្រទេសវៀតណាម គឺមានសភាពត្រជាក់ខ្លាំងណាស់នៅរដូវរងារ។ ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ គេឃើញមានព្រិលធ្លាក់នៅតំបន់ Sapa, Tam Dao និង Hoang Lien Son នៅភាគខាងជើង ប្រទេសវៀតណាម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ