• Elon Musk បង្កើត Tesla Bots ដើម្បីជំនួសកន្លែងគ្រោះថ្នាក់ដែលមនុស្សពិបាកធ្វើ

    លោក Elon Musk បានលើកឡើងពីគោលបំណងដែលក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ផលិតឡើងនូវរ៉ូបូតថ្មីសន្លាងមួយដាក់ឈ្មោះថា Tesla Bot គឺដើម្បីចង់ឲ្យមនុស្សយន្តទាំងនោះអាចធ្វើការជំនួសមនុស្សត្រង់កន្លែងពិបាក ឬ កន្លែងគ្រោះថ្នាក់។

    ​លោកបន្ថែមទៀតថា ទោះបីជាកន្លែងខ្លះក្នុងរោងចក្រផលិតរថយន្តដំណើការស្វ័យប្រវត្តិក៏ដោយ តែនៅត្រូវការជួសជុលឬដំណើការដោយដៃផ្ទាល់ ហើយយើងចង់ឲ្យមនុស្សយន្តទៅជំនួសកន្លែងនោះ ឬអាចហៅវាជា Humanoid ដំបូងបង្អស់របស់ Tesla ។

    ​នៅថ្ងៃនេះគឺជា ថ្ងៃ AI’s Day ក្រុមហ៊ុន Tesla បានបញ្ចេញផលិតផលថ្មី Tesla Bots បង្ហាញខ្លួនជាមួយក្រុមវិស្វករ រួមជាមួយលោក Elon Musk ផ្ទាល់នៅលើឆាកតែម្ដង ដើម្បីបង្ហាញប្រាប់ទៅពិភពលោក និងដើម្បីអបអរសាទរថ្ងៃ AI’s Day ផងដែរ។

    ក្នុងកម្មវិធីនោះក៏មានប្រកាសបង្ហាញផលិតផលថ្មីៗពីរទៀតដូចជា បន្ទះឈីប Dojo និង Supercomputer ព្រមទាំងបង្ហើបពីគម្រោងធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យា “Full self-driving” ដែលមានបំពាក់លើរថយន្ត Tesla ថែមទៀតផង។

    ​ជាការពិតណាស់បច្ចុប្បន្ន មនុស្សយន្ត ឬរ៉ូបូត បានចូលទៅជំនួសមនុស្សត្រង់កន្លែងខ្លះក្នុងរោងចក្រ ទាំងទៅលើវិស័យការងារផលិតគ្រឿងអេឡិចត្រូនិច Computing, AI និង robotics ជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ