• ប្រទេសទាំង១០ ដែលមានកោះច្រើនបំផុតនៅលើពិភពលោក

    (ពិភពលោក)៖ កោះគឺជាផ្នែកដ៏សំខាន់នៃអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដែលផុសឡើងរដិបរដុបនៅក្នុងលំហសមុទ្រ ឬនៅក្បែរៗជាយទ្វីបជាដើម ដូច្នេះតើអ្នកដឹងទេថា ប្រទេសណាខ្លះដែលមានកោះច្រើនជាងគេនៅលើពិភពលោក។

    ខាងក្រោមនេះគឺជាប្រទេសចំនួន ១០ ដែលមានកោះច្រើនជាងគេបំផុត ក្នុងនោះរួមមាន៖

    លំដាប់ទី១០៖ ប្រទេសចិន មានកោះចំនួន ៥,០០០ ប៉ុន្តែបើគិតទាំងហុងកុង និងម៉ាកាវផងនោះគឺមានចំនួន ៥,២៦៤ កោះ។

    លំដាប់ទី៩៖ ប្រទេសជប៉ុន មានកោះចំនួន ៦,៨៥២ កោះ។

    លំដាប់ទី៨៖ ប្រទេសហ្វីលីពីន មានកោះចំនួន ៧,៦៤១ កោះ។

    លំដាប់ទី៧៖ ប្រទេសអូស្ត្រាលី មានកោះចំនួន ៨,២២២ កោះ។

    លំដាប់ទី៦៖ ប្រទេសឥណ្ដូណេស៉ី មានកោះចំនួន ១៧,៥០៤ កោះ។

    លំដាប់ទី៥៖ សហរដ្ឋអាមេរិក មានកោះចំនួន ១៨,៦១៧ កោះ។

    លំដាប់ទី៤៖ ប្រទេសកាណាដា មានកោះចំនួន ៥២,៤៥៥ កោះ។

    លំដាប់ទី៣៖ ប្រទេសហ្វាំងឡង់ មានកោះចំនួន ១៧៨,៩៤៧ កោះ។

    លំដាប់ទី២៖ ប្រទេសន័រវែស មានកោះចំនួន ២៣៩,០៥៧ កោះ។

    លំដាប់ទី១៖ ប្រទេសស៊ុយអែត ជាប្រទេសដែលមានកោះច្រើនជាងគេបំផុត ដែលមានចំនួនដល់ទៅ ២៦៧,៥៧០ កោះឯណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ