• Barcelona នៅតែធ្វើបានល្អ ដែលបានយកឈ្នះ Sociedad ៤-២ ទោះគ្មាន Messi ក៏ដោយ!

    (បាសេឡូណា)៖ ក្រុមបាល់ទាត់ FC Barcelona រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក La Liga រដូវកាលថ្មីរបស់ពួកគេ ពេលយកឈ្នះ Real Sociedad ៤-២ នៅទឹកដី Camp Nou ដោយពុំមានវត្តមាន Lionel Messi ដែលបានចាកចេញទៅចូលរួមជាមួយ Paris Saint-Germain។

    ក្រុមអ្នកមានបុណ្យខាងលើនេះ បានចាប់ផ្តើមយុទ្ធនាការលីគកំពូលអេស្ប៉ាញ La Liga ដោយពុំមានវត្តមានតារាឆ្នើមគិតចាប់តាំងពីឆ្នាំ២០០៣ មក នៅពេលដែលខ្សែការពារ Gerard Pique រកបានគ្រាប់បើកឆាកដោយការតែតបញ្ចូលទី គ្រាដែលទទួលបាល់ free kick របស់ Memphis Depay មុនពេលមិត្តរួមក្រុម Martin Braithwaite ក៏រកបាន ១គ្រាប់ផងដែរ មុនពេលបញ្ចប់វគ្គទី១។

    វាបានក្លាយជាជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលផងដែរ នៅពេលគ្រាប់បើកឆាករបស់ FC Barcelona រកបានដោយកីឡាករខ្សែការពារ ក្រោយពេល Pique បានព្រមព្រៀងកាត់ប្រាក់ពលកម្មកាលពីដើមសប្តាហ៍នេះ ដើម្បីជួយក្លិបមានលុយទិញកីឡាករបន្ថែម ៣នាក់ទៀតនារដូវកាលនេះ។

    អ្នកគាំទ្រ Barca ប្រមាណ ២២០០០នាក់បានពាក់អាវ Lionel Messi នៅក្នុងកីឡដ្ឋាន Camp Nou នាយប់មិញនេះក្នុងនាមជាអ្នកស៊ុតច្រើនជាងគេក្នុងក្លិបអ្នកមានបុណ្យ ដែលបានផ្ទេរចេញទៅចូលរួមជាមួយក្លិបបារាំង PSG ក្រោមកិច្ចសន្យា ២ឆ្នាំ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ