• Barcelona ជួបទុក្ខធំចំពេល Messi ក៏ចេញ និង Aguero មានបញ្ហារបួសដែលត្រូវការ ១០សប្តាហ៍ ដើម្បីព្យាបាល

    (បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធចំណូលថ្មី Sergio Aguero ត្រូវការរយៈពេល ១០សប្តាហ៍ ដើម្បីព្យាបាលរបួសកំភួនជើងខាងស្តាំរបស់គេ ស្របពេលក្លិប FC Barcelona ក៏បានបាត់បង់ Lionel Messi ផងដែរ។

    Aguero ដែលមានវ័យ ៣៣ឆ្នាំបានផ្លាស់ចេញពីក្លិបអង់គ្លេស Manchester City មកចូលរួមជាមួយក្លិបអ្នកមានបុណ្យ FC Barcelona នាខែមិថុនា ឆ្នាំ២០២១ ក្រោយលើកពាន Premier League រួចរាល់ជាមួយក្រុមមេឃខៀវ ក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំនៅទឹកដី Camp Nou។

    Aguero ដែលបានឈ្នះពានប្រចាំតំបន់អាមេរិកឡាទីន Copa America 2021 ជាមួយអាហ្សង់ទីន ជាមួយ Lionel Messi ផងនោះ នឹងមិនបានលេងជាមួយគ្នាក្នុងក្លិប FC Barcelona នារដូវកាលថ្មីនេះដែរ ក៏ព្រោះតែ Messi វ័យ ៣៤ឆ្នាំបានផុតកិច្ចសន្យាជាមួយក្លិបនៅតំបន់ Catalan និងចាកចេញរួចរាល់ហើយ។

    ដូច្នេះនៅថ្ងៃបើកឆាក La Liga រដូវកាលថ្មីចុងសប្តាហ៍នេះ Barcelona ពុំមានវត្តមាន Sergio Aguero និង Lionel Messi ឡើយពេលប៉ះ Real Sociedad នៅកីឡដ្ឋាន Camp Nou នារាត្រីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ