• មិនគួរឱ្យជឿថាកាហ្វេអាចជួយកែរោគច្រើនមុខ ពិសេសរោគមហារីកថ្លើម

    (ភ្នំពេញ)៖ ស្របពេលដែលការសិក្សាជាច្រើនបង្ហាញថា កាហ្វេអាចមានបញ្ហាមិនល្អនោះ ការស្រាវជ្រាវថ្មីៗជាច្រើនរបស់សាកលវិទ្យាល័យល្បីៗបានអះអាងវិញថា វាអាចផ្តល់គុណប្រយោជន៍ដល់សុខភាពទៅវិញទេ។ តាមការរកឃើញថ្មីបានបង្ហាញពីប្រយោជន៍ជាច្រើននៃការទទួលទានកាហ្វេ ដែលអាចជួយកែរោគ ទប់ស្កាត់ជំងឺ និងកាត់បន្ថយលទ្ធភាពនៃការកើតជំងឺជាច្រើនមុខ ពិសេសរោគមហារីកថ្លើម។

    វាជារឿងពិបាក ដែលគ្រាន់តែមើលត្រឹមមួយផ្នែកនៃរបបអាហារ ហើយភ្ជាប់វាទៅនឹងស្ថានភាពសុខភាព ពីព្រោះមានវិស័យជាច្រើនដែលអាចដើរតួនាទីនៅក្នុងបញ្ហាសុខភាព។ ការសិក្សាថ្មីៗបានរកឃើញពីភាពដែលអាចទៅរួចនៃទំនាក់ទំនងរវាងកាហ្វេ និងការកាត់បន្ថយអត្រាការស្លាប់។

    កាហ្វេអាចផ្តល់ឲ្យអ្នកហូបនូវការប្រឆាំងមួយចំនួន ដូចជា៖

    ១៖ ជំងឺដែលធ្វើឲ្យមនុស្សមិនអាចធ្វើចលនា (Parkinson’s disease)

    ២៖ ជំងឺទឹកនោមផ្អែមប្រភេទ២ (Type 2 diabetes)

    ៣៖ ជំងឺមហារីកថ្លើម (Liver disease, including liver cancer)

    ៤៖ ជំងឺគាំងបេះដូង និងជំងឺស្ត្រូក (Heart attack and stroke)។

    ៥៖ ជំងឺភ្លេចភ្លាំង (Alzheimer’s disease)។

    លោកស្រី Diane Vizthum អ្នកស្រាវជ្រាវផ្នែកអាហារូបត្ថម្ភ នៅសាកលវិទ្យាល័យ Johns Hopkins University School of Medicine បានបញ្ជាក់ថា «កាហ្វេអ៉ីន គឺជារឿងដំបូងដែលស្ថិតក្នុងខួរក្បាលយើង ពេលណាយើងនិយាយពីកាហ្វេ។ ប៉ុន្តែកាហ្វេក៏ផ្ទុកសារធាតុប្រឆាំងអុកស៉ីតកម្ម (antioxidant) និងសារធាតុសកម្មផ្សេងទៀត ដែលអាចកាត់បន្ថយការរលាកក្នុងរាងកាយ និងប្រឆាំងនឹងជំងឺ»។

    ទោះជាយ៉ាងនេះក្តី កាហ្វេនៅតែអាចមានអត្រាគ្រោះថ្នាក់ ដោយសារតែវាមានជាតិកាហ្វេអ៉ីនខ្ពស់។ ឧទាហរណ៍ វាអាចបង្កើនឲ្យសម្ពាធឈាមឡើងខ្ពស់ ជាបណ្តោះអាសន្ន។ ស្ត្រីដែលមានផ្ទៃពោះ ឬចង់មានផ្ទៃពោះ ឬកំពុងស្ថិតក្នុងការបំបៅដោះកូន មិនត្រូវទទួលទានជាតិកាហ្វេអ៉ីនជាដាច់ខាត។ ការទទួលទានកាហ្វេឆ្អិន និងមិនបានច្រោះត្រឹមត្រូវ ក៏ធ្វើឱ្យកើនឡើងកម្រិតកូឡេស្តេរ៉ុលបន្តិចបន្តួចដែរ។

    ទម្លាប់នៃការទទួលទានកាហ្វេរបស់អ្នក ជារឿងល្អមួយ ហើយអាចមានអត្ថប្រយោជន៍ផងដែរ។ ប៉ុន្តែប្រសិនជាអ្នកមានផលប៉ះពាល់ដោយសារកាហ្វេ ដូចជាក្រហាយទ្រូង ជំងឺភ័យព្រួយ ឬគេងមិនស្កប់ គួរតែកាត់បន្ថយការទទួលទានកាហ្វេ៕

    ប្រភព៖ គេហទំព័រ hopkinsmedicine និង mayoclinic

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ