• អ្នកជំងឺកូវីដ១៩ម្នាក់ កំពុងរត់គេចខ្លួន, សូមរាយការណ៍បន្ទាន់ទៅអាជ្ញាធរ បើបានឃើញបុគ្គលរូបនេះ

    (ភ្នំពេញ)៖ អ្នកជំងឺកូវីដ១៩ ម្នាក់ បានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ។ អាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានឃើញបុគ្គលដែលមានមានភិនភាគដូចបង្ហាញក្នុងរូបសូមប្រញាប់រាយការណ៍ជាបន្ទាន់។

    អ្នកជំងឺកូវីដ១៩ ដែលបានរត់គេចខ្លួននេះ មានឈ្មោះ សឿង វុត្ថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

    យោងតាមអនុគណៈកម្មការស្រាវជ្រាវរកមេរោគកូវីដ១៩ បានឱ្យដឹងថា ឈ្មោះ សឿង វុត្ថា ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ១៩ នៅពេលចូលទៅសេវាព្យាបាលរបួសនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១។

    ដោយសារតែការវះកាត់របួស ឈ្មោះ សឿង វុត្ថា ត្រូវដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួងមួយរយៈពេលខ្លីសិន មុនពេលត្រូវរៀបចំបញ្ចូនបន្តទៅមណ្ឌលព្យាបាលជំងឺកូវីដ។ លុះនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បុគ្គលរូបនេះ បានបាត់ខ្លួនពីមន្ទីរពេទ្យព្រះអង្គឌួង និងមិនអាចទាក់ទងបានរហូតដល់ពេលនេះ។

    សូមបញ្ជាក់ថា ការរត់គេចខ្លួននេះ ជាទង្វើបំពាននឹងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលប្រឈមការពិន័យធ្ងន់ធ្ងរ ហើយបើមានការចម្លងដល់ជនដទៃនឹងប្រឈមជាប់ពន្ធនាគារថែមទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ