• រាជធានី-ខេត្ត ចំនួន៤ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យ នៅថ្ងៃទី០១ ខែសីហា

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសថា រាជធានី-ខេត្ត ចំនួន៤ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងព្រមៗគ្នា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។ ខេត្តចំនួន៣ ដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ព្រមគ្នានឹងរាជធានីភ្នំពេញនោះ រួមមាន ខេត្តកណ្ដាល, ខេត្តកោះកុង និងខេត្តព្រះសីហនុ។

    ក្នុងសេចក្ដីជូនព័ត៌មានដែលបណ្ដាញព័ត៌មាន ទទួលបានក្រសួងសុខាភិបាលបញ្ជាក់ថា ការចាក់នៅរាជធានីភ្នំពេញ ធ្វើឡើងនៅមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (វត្តភ្នំ) និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរពេទ្យកុមារជាតិ និងតាមបណ្ដាខណ្ឌទាំង១៤ផ្សេងទៀត ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។

    ដោយឡែក ដំណើរការចាក់វ៉ាក់សាំងនៅខេត្តកណ្ដាល, កោះកុង និងព្រះសីហនុ ទីតាំងគឺស្ថិតក្រោមការជូនដំណឹងរបស់រដ្ឋបាលខេត្តទាំងបីជាបន្ដបន្ទាប់ ទាំងកាលបរិច្ឆេទ និងទីតាំង។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ