• ក្រសួង ប្រកាសហាមពលរដ្ឋទិញតេស្តរហ័ស តាមអនឡាញគ្រប់ប្រភេទ ប្រយ័ត្នជួបករណីបែបនេះ

    ក្រសួងសុខាភិបាល បានប្រកាសឱ្យ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ធ្វើការចែកចាយតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ញិកាពីក្រសួងសុខាភិបាល ជូនដល់ឱសថស្ថាន ឱសថស្ថានរង មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាលមន្ទីរសម្រាកព្យាបាល និងគ្លីនិក។ ក្នុងនោះ ឱសថស្ថាន ឱសថស្ថានរង ត្រូវទិញតែតស្ករហ័សរកអងទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ញិកាពីក្រសួង សុខាភិបាល ហើយលក់ជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាជនទូទៅដើម្បីប្រើប្រាស់ និងហាមឃាត់ការលក់ និងទិញតេស្ដរហ័សនេះតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។

    ចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាពលរដ្ឋ ត្រូវទិញតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ញិកាត្រឹមត្រូវពីឱសថស្ថាន ឱសថស្ថានរងស្របច្បាប់ ហើយត្រូវជៀសវាងការទិញឧបករណ៍តេស្តរហ័សនេះពីតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ព្រោះឧបករណ៍តេស្តនេះតម្រូវឱ្យមានការទុកដាក់ត្រឹមត្រូវ និងត្រូវមានប្រភពច្បាស់លាស់ បើមិនដូច្នោះទេអាចនឹងប្រឈមជាមួយតេស្ដរហ័សដែលមានគុណភាពមិនត្រឹមត្រូវ ឬអាចជាផលិតផលក្លែងបន្លំទៀតផង ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ