• កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ «១,៨៤២នាក់ក្នុង១ថ្ងៃ» ជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ខណៈវីរុស Delta កំពុងរាតត្បាត

    (សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុស COVID-19 ថ្មីៗចំនួន ១,៨៤២ករណីបន្ថែមទៀត ខណៈប្រទេសនេះកំពុងព្យាយាមទប់ស្កាត់ ការផ្ទុះករណីឆ្លងដ៏អាក្រក់បំផុតមិនធ្លាប់មាន ដោយសារតែវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (មានប្រភពដើមពីឥណ្ឌា) កំពុងឆ្លងរាតត្បាតយ៉ាងខ្លាំងនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។

    ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ១,៥៣៣ករណី ជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះរួមមានប្រហែលជា ៦៤.៣ភាគរយ ត្រូវបានរាយការណ៍ចេញពីតំបន់ក្នុង និងជុំវិញរដ្ឋធានីសេអ៊ូល ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពី COVID-19 បានផ្ទុះឡើងជាលើកដំបូងនៅក្នុងប្រទេស។ ចំណែកឯ ៣០៩ករណី ផ្សេងទៀតគឺជាករណីនាំចូល។

    ជុំវិញបញ្ហាខាងលើនេះ អាជ្ញាធរកូរ៉េខាងត្បូង កំពុងពិចារណាលើការពង្រីកវិធានការរឹតបន្តឹង ដែលបានដាក់សម្រាប់រដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញនោះកាលពីសប្តាហ៍មុន ខណៈចង្កោមតូចៗនៅតែបន្តឆ្លងរីករាលដាល យ៉ាងខ្លាំងនៅទូទាំងប្រទេស។

    គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងវីរុស COVID-19 សរុបនៅទូទាំងប្រទេស ១៨៤,១០៣ករណី ក្នុងនោះមានអ្នកស្លាប់ ២,០៦៣នាក់ និងអ្នកជាសះស្បើយ ១៦៣,០៧៣នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ