• តារាសិចស៊ី អៀ ម៉េងលិ ផ្ទុះប្រតិកម្ម និងផ្ដាំទៅអ្នករិះគន់ថា «កុំពូកែទើសនឹងផ្លូវជីវិតរបស់នាងពេក មើលតែផ្លូវជីវិតខ្លួនឯងឲ្យល្អទៅ!»

    (ភ្នំពេញ)៖ ថ្មីៗនេះតារាសម្ដែងសិចស៊ី ចូលចិត្តបញ្ចេញគល់សុដន់ដ៏ទាក់ទាញ កញ្ញា អៀ ម៉េងលិ បានផ្ទុះប្រតិកម្ម និងបានផ្ដាំផ្ញើទៅដល់អ្នកពូកែរិះគន់ទាំងឡាយថា សូមកុំពូកែទើស ឬឈឺឆ្អាលនឹងជីវិតបស់នាងពេក គួរតែក្រឡេកមើលជីវិតរស់នៅរបស់ខ្លួនឯងឲ្យប្រសើរទៅ ព្រោះការរិះគន់ និងចង់ដឹងរឿងរបស់អ្នកដទៃ គឺអត់ប្រយោជន៍នោះទេ ហើយអាចនាំទុក្ខដល់ខ្លួនទៀតផង។ ការផ្ទះប្រតិកម្មខ្លាំងៗបែបនេះ គឺបន្ទាប់ពីមួយរយៈចុងក្រោយនេះ តារាសម្ដែង អៀ ម៉េងលិ ត្រូវបានអ្នករស់នៅក្នុងមជ្ឈដ្ឋានសិល្បៈដូចគ្នា សួរដេញដោលពីប្រភពចំណូលរបស់នាង និងមានការខមិនជជីកសួររឿងចំណូលប្រចាំថ្ងៃ ឬការងារដែលនាងធ្វើរាល់ថ្ងៃ ដែលធ្វើឲ្យស្រីស្អាតរូបនេះក្ដៅចុងច្រមុះ ចេញមុខបកស្រាយ។

    តារាសម្ដែងសាច់សខ្ចីដើមទ្រូងទ្រលុកទ្រលន់ អៀ ម៉េងលិ បានថ្លែងប្រាប់ នៅថ្ងៃនេះឲ្យដឹងថា ជាការពិតនៅក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ កាលណាយើងមានប្រជាប្រិយភាព មានភាពទាក់ទាញឡើងខ្លាំងជាងគេ តែងតែមានអ្នកច្រណែនឈ្នានីសគេចមិនផុត ហើយអ្នកទាំងនោះបានរិះគន់បែបជាន់ពន្លិច និងចាំតាមដានលើជីវិតរបស់យើងគ្រប់ពេល។ ម៉េងលិ ទទួលស្គាល់ថា រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺនាងហាក់ហក់ឡើងជាងមុន ទាំងប្រជាប្រិយភាព និងការរកចំណូលចូលក្នុងគ្រូសារ។ ប៉ុន្តែនាងចង់បញ្ជាក់ថា ការរកចំណូសព្វថ្ងៃ គឺបានមកដោយកម្លាំងញើសឈាម របស់នាងពិតប្រាកដ ពោលគឺមិនបានរកស៊ីផ្លូវកាត់ណាមួយ ឬក្នុងអំពើទុចុ្ចរិតនោះឡើយ។

    ស្រីស្រស់មានសម្រស់ផូរផង់ អៀ ម៉េងលិ បានបន្ថែមទៀតថា ទោះបីសព្វថ្ងៃនេះ ប្រជាពលរដ្ឋជាច្រើនបានជួបប្រទះ នូវបញ្ហាជំងឺកូវីដ-១៩ រាតត្បាត ធ្វើឲ្យមានផលប៉ះពាល់ដល់ការងារ និងសេដកិច្ចគ្រួសារក្ដី ក៏រូបនាងនៅអាចរកចំណូលបានគួរសម អាចរស់នៅប្រកបដោយភាពថ្លៃថ្នូរ តាមរយៈការងារថតស្ពតពាណិជ្ជកម្ម, ថតផលិតផលឲ្យបណ្ដាក្រុមហ៊ុននានា, លក់ផលិតផលថែរក្សាសម្រស់, អាជីវកម្មលក់ស្រាក្រហម និងប្រភពចំណូលផ្សេងៗទៀត។ យ៉ាងណាក្ដី ក្នុងអំឡុងនៃជំងឺកូវីដ-១៩ បានចូលមកដល់ ប្រភពចំណូលរបស់នាង ក៏រងផលប៉ះពាល់ដូចគ្នាដែរ តែនាងក៏បានរំពឹងលើការលក់ផលិតផលតាមអនឡាញ ដែលអាចទប់ទល់ និងធ្វើឲ្យអ្វីៗប្រសើរឡើង ដល់សព្វថ្ងៃ។

    អៀ ម៉េងលិ និយាយថា «ច៎ាបង..! ខ្ញុំឆ្ងល់ណាស់ មនុស្សមួយចំនួន តែងតែចង់ដឹងរឿងខ្ញុំ, ថាខ្ញុំហ្នឹងរកស៊ីអី ធ្វើការអី ហេតុអីមានឡាន មានផ្ទះធំ និងដើរលេងហ៊ីហាម្ល៉េះ? ហើយតាមខ្ញុំដឹងមិនមែនអ្នកមកពីឆ្ងាយទេបង គឺអ្នកសិល្បៈដូចគ្នាហ្នឹង! ដែលនៅមិនស្ងៀម ចេះដឹងរឿងគេ។ ខ្ញុំចង់ប្រាប់ និងផ្ដាំទៅវិញថា កុំពូកែទើសនឹងផ្លូវជីវិតរបស់ខ្ញុំពេក មើលផ្លូវជីវិតខ្លួនឯងឲ្យតែល្អទៅ ផ្លូវដែលគេដើរ គឺគេគិតថា ជាផ្លូវត្រឹមត្រូវហើយ មិនចាំបាច់មកសួរនាំ ឬឈឺឆ្អាលនាំទុក្ខដាក់ខ្លួនទេ គួរយកពេលវេលាទៅធ្វើរឿងល្អៗវិញ ប្រសើរជាង…!»។

    ជាមួយនឹងការប្រតិកម្ម តបទៅកាន់អ្នកពូកែទើសទាំងឡាយនេះ តារាសម្ដែងមុខមានមន្តស្នេហ៍ អៀ ម៉េងលិ បានបង្ហើបពីប្រពភពចំណូលឲ្យដឹងថា សព្វថ្ងៃនេះក្នុងមួយខែ យ៉ាងហោចណាស់ ក៏នាងអាចរកចំណូលបាន ចន្លោះពីជិត ១ម៉ឺនដុល្លារ ទៅជិត ២ម៉ឺនដុល្លារ ពីការងារថតផលិតផល, លក់ផលិតផល, ថតស្ពត និងអាជីវកម្មលក់ស្រាក្រហមរបស់នាង ដែលអាចឲ្យនាងរស់បានយ៉ាងសមរម្យ។ ជាការពិត អ្នកចូលចិត្តតាមដានសកម្មភាពតារា បានសង្កេតឃើញថា មួយរយៈចុងក្រោយនេះ សម្រាប់តារាសម្ដែងសិចស៊ី អៀ ម៉េងលិ ទោះបីជានាងមិនសូវបានបង្ហាញខ្លួន តាមរយៈភាពយន្តក្ដី ប៉ុន្តែនៅក្នុងបណ្ដាញសង្គមរបស់នាង ទាំង Facebook និង Instagram គឺមានសកម្មភាពជាប់ឥតដាច់ ក្នុងនោះមានទាំងការឡាយលក់ផលិតផល, លក់ខុនដូរ, លក់ផ្ទះល្វែង លក់ស្រាក្រហមក្នុងផ្ទះ និងសកម្មភាពមួយចំនួនទៀត។

    ក្រៅពីទេពកោសល្យ ដែលមានពីធម្មជាតិហើយនោះ អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំង ទៅលើតារាសម្ដែង អៀង ម៉េងលិ គឺនាងជាតារាចូលចិត្តបញ្ចេញភាពសិចស៊ី បញ្ចេញសាច់ដើមទ្រូងដ៏ទ្រលុកទ្រលន់, គល់ភ្លៅសខ្ចីដ៏ទាក់ទាញ និងរាងរៅស្រឡូនគួរជាទីគយគន់។ ចំណុចល្អៗទាំងព្រមបែបនេះ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ ជាពិសេសម្ចាស់ផលិតផលនានា ចង់បាននាងមកថតឲ្យផលិតផលរបស់ខ្លួនឥតដាច់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ