• ម៉ាស៊ីនជីករកកាក់ Bitcoin ប្រមាណជា ១០០០គ្រឿង ត្រូវកិនកំទេចចោលនៅប្រទេសម៉ាឡេស៊ី

    ម៉ាស៊ីនជីករកកាក់ឌីជីថល Bitcoin ប្រមាណ ១០៦៩គ្រឿង ឬស្មើនឹងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ត្រូវបានកិនបំផ្លាញដោយរ៉ូឡូកិនដី ដោយអាជ្ញាធរប្រទេសម៉ាឡេស៊ី ទាក់ទងនឹងប្រតិបត្តិការខុសច្បាប់របស់ម៉ាស៊ីន Mine។

    មូលហេតុនៃការរឹបអូស ម៉ាស៊ីនជីកយកកាក់ឌីជីថល Bicoin ទាំងអស់នេះ ព្រោះតែត្រូវបានរកឃើញថាមានលួចប្រើថាមពលអគ្គិសនីខុសច្បាប់ កាលពីចន្លោះ ខែកុម្ភៈ និងខែមេសា ឆ្នាំ២០២១ កន្លងទៅ៕

    ទាក់ទងនឹងទង្វើខុសច្បាស់នេះ ក្រុមហ៊ុនថាមពលអគ្គិសនី Sarawak Enery Berhad បាននិយាយថា ពួកគេបានខាតបង់ថវិកាអស់ជាង ២លានដុល្លារ ដោយសារតែសកម្មភាពលួចយកថាមពលអគ្គិសនី ដើម្បីជីករកកាក់ឌីជីថល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ