• ប្រធាន Tokyo 2020 មិនបានបដិសេធ ពីការលុបចោលព្រឹត្តិការណ៍កីឡានេះនៅនាទីចុងក្រោយ

    (ជប៉ុន)៖ ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ Tokyo 2020 នៅថ្ងៃអង្គារនេះ មិនបានបដិសេធ ពីការលុបចោលនៅនាទីចុងក្រោយ នៃព្រឹត្តិការណ៍ Olympics នោះទេ, ស្របពេលដែលមានអត្តពលិកបន្ថែមទៀត ត្រូវបានគេធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាន ជំងឺ COVID-19 ហើយម្ចាស់ឧបត្ថម្ភធំៗក៏បានលុបចោលការចូលរួម ក្នុងពិធីបើកព្រឹត្តិការណ៍ នៅថ្ងៃសុក្រសប្តាហ៍នេះផងដែរ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។

    ដោយមានការសួរសំណួរ នៅឯសន្និសីទសារព័ត៌មានមួយថា តើព្រឹត្តិការណ៍កីឡាលំដាប់សកលនេះ អាចនឹងត្រូវបានលុបចោលដែរឬទេនោះ, លោក Toshiro Muto បានលើកឡើងថា លោកនឹងបន្តតាមដានលើចំនួនករណីឆ្លង ហើយនឹងពិភាក្សាជាមួយអ្នករៀបចំដទៃទៀត ប្រសិនបើមានការចាំបាច់។

    «យើងមិនអាចព្យាករណ៍ថា អ្វីនឹងកើតឡើងជាមួយនឹងករណីឆ្លង COVID-19 នោះទេ។ ដូច្នេះយើងនឹងបន្តពិភាក្សាគ្នា ប្រសិនបើមានការកើនឡើងករណីឆ្លង», នេះបើតាមសម្តីលោក Muto។

    លោកប្រធានបន្ថែមថា «យើងយល់ស្របថា ផ្អែកលើស្ថានភាពជំងឺ COVID-19, យើងនឹងធ្វើការប្រជុំពិភាក្សា៥ភាគីម្តងទៀត។ នៅត្រង់ចំណុចនេះ, ករណី COVID-19 អាចនឹងកើនឡើងឬធ្លាក់ចុះ, ដូច្នេះយើងនឹងគិតអំពីអ្វីដែលយើងនឹងអាចធ្វើ នៅពេលដែលស្ថានភាពឆ្លងកើនឡើង»។

    ករណីឆ្លង COVID-19 បាននឹងកំពុងកើនឡើង នៅទីក្រុងតូក្យូ និងនៅក្នុងព្រឹត្តិការណ៍កីឡា ដែលនឹងធ្វើឡើងដោយគ្មានអ្នកទស្សនានេះ។ ជប៉ុន នៅក្នុងខែនេះ បានសម្រេចថា ព្រឹត្តិការណ៍កីឡានេះ នឹងធ្វើឡើងដោយគ្មានអ្នកទស្សនាគាំទ្រ ដើម្បីកាត់បន្ថយហានិភ័យសុខភាព។

    មានករណីឆ្លងចំនួន៦៧ករណីហើយ នៃជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន ស្ថិតក្នុងចំណោមអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Olympics គិតចាប់តាំងពីថ្ងៃទី១ ខែកក្កដាមក, នៅពេលដែលអត្តពលិកនិងមន្ត្រីជាច្រើន បានចាប់ផ្តើមទៅដល់ជប៉ុន, នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី បានឲ្យដឹងនៅថ្ងៃអង្គារនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ