• ចំណាយលុយ ៩៩ដុល្លារក្នុងមួយខែ ទើបអាចប្រើ​មុខងារ Full Self-Driving​ របស់ Tesla បាន!

    ក្រុមហ៊ុន Tesla បានប្រកាសដាក់លក់មុខងារបើកបរស្វ័យប្រវត្តិពេញលេញ (Full Self-Driving) ជាលក្ខណៈ Subscription ក្នុងតម្លៃ ១៩៩ដុល្លារក្នុងមួយខែ សម្រាប់រថយន្ត Tesla ដែលមានកញ្ចប់ Option “Basic Autopilot” រួចស្រេច ឬ តម្លៃ ៩៩ដុល្លារសម្រាប់រថយន្តដែលមានកញ្ចប់ Option “Enhanced Autopilot”។

    សេវាកម្ម Subscription ទៅលើ មុខងារបើកបរស្វ័យប្រវត្តិពេញលេញនេះ គឺជាការជំនួសលើការទិញផ្តាច់ក្នុងតម្លៃ ១០ ០០០ដុល្លារ។

    គួរឲ្យដឹងថា កញ្ចប់ Option “Full Self-Driving” នេះផ្តល់បន្ថែមមុខងារជំនួយការបើកបរជាច្រើន ដោយក្នុងនោះរួមមានទាំង មុខងារផែនទី (Navigate on Autopilot), មុខងារផ្លាស់ប្តូរគន្លងផ្លូវអូតូ (Auto Lance Change), មុខងារចូលចតអូតូ (Autopark), អាចបញ្ជារថយន្តពីខាងក្រៅបាន (Summon និង Smart Summon) ក៏ដូចជា មុខងារចាប់ស្លាកសញ្ញាចរាចរ (Traffic Light and Stop Sign Control) ផងដែរ។

    យ៉ាងណាមិញ សេវាកម្មនេះនឹងអនុញ្ញាតឲ្យម្ចាស់រថយន្ត Tesla អាចប្រើប្រាស់មុខងារបើកបរដោយស្វ័យប្រវត្តិពេញលេញបាន ដោយមិនចាំបាច់ចំណាយលុយទាំងដុំឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ