• Zoom ចំណាយប្រាក់ ១៤.៧ពាន់លានដុល្លារទិញក្រុមហ៊ុនផ្ដល់សេវាកម្ម និងផ្គត់ផ្គង់ Cloud

    (អាមេរិក)៖ Zoom ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មវីដេអូខលដែលពេញនិយម និងល្បីល្បាញខ្លាំងនៅក្នុងអំឡុងពេល វិបត្តិ កូវីដ១៩ ថ្មីៗនេះបានប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងទិញក្រុមហ៊ុន Five9 ដែលផ្គត់ផ្គង់ និងផ្ដល់សេវាកម្ម Cloud ក្នុងតម្លៃ ១៤,៧ពាន់លានដុល្លារអាមេរិក។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី ១៨ កក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចព្រមព្រៀង ទិញ លក់នេះគឺជាកិច្ចព្រមព្រៀងធំលំដាប់ទី២ ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យានៅអាមេរិក បន្ទាប់ពីកិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន Microsoft និង Nuance Communications។

    លោក Eric Yuan នាយកប្រតិបត្តិ Zoom បានថ្លែងឱ្យដឹងថា ក្រុមហ៊ុនរបស់លោកគឺបានស្វែងរកនូវដំណោះស្រាយ និង ការផ្ដល់សេវាកម្មល្អៗ សម្រាប់អតិថិជន ហើយការទិញក្រុមហ៊ុន Five9 នឹងធ្វើឱ្យអតិថិជនកាន់តែទទួលបានភាព រីករាយ ជាមួយនឹងផ្ដល់ជូនដ៏សម្បូរបែប។

    កាលពីឆ្នាំ ២០២០ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Zoom បានកើនឡើង ៣២៦ភាគរយ និងទទួលបានប្រាក់ចំណេញជាង ៦៦០លានដុល្លារអាមេរិក ប៉ុន្តែបានធ្លាក់ចុះបន្តិចវិញនៅឆ្នាំ២០២១ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បាន ដាក់ ចេញ នូវកម្មវិធី និងសេវាកម្មដូចគ្នាទៅនឹង Zoom៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ