• មន្រ្តីយោធាជាន់ខ្ពស់កូរ៉េ៖ «ការពន្យារពេលចូលបម្រើយោធា របស់ក្រុម BTS គឺជា ផលប្រយោជន៍ជាតិ»

    (កូរ៉េ)៖ លោក Jung Seok Hwan ជាមន្ត្រីយោធាជាន់ខ្ពស់មួយរូប របស់កូរ៉េខាងត្បូង បានលើកឡើងនាពេលថ្មីៗនេះថា ដោយផ្អែកទៅតាមច្បាប់យោធាទើបធ្វើវិសោធនកម្មថ្មី ក្រុមចម្រៀង BTS អាចស្នើសុំពន្យារពេល ការចូលបំពេញកាត្វកិច្ចយោធារបស់ ពួកគេបាន។ មន្ត្រីរូបនេះក៏បានសង្កត់ធ្ងន់ថា ការពន្យារពេល ចូលបម្រើយោធា របស់ក្រុមចម្រៀងល្បីមួយនេះ គឺជាផលប្រយោជន៍ ជាតិទាំងមូល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

    តាមរយៈការផ្តល់បទសម្ភាសន៍ ជាមួយកាសែតក្នុងស្រុក នាពេលថ្មីៗនេះ លោក Jung Seok Hwan បាននិយាយថា «ការសម្រេចចិត្ត ដើម្បីផ្តល់ឲ្យនូវឱកាសដើម្បីពន្យារពេល ការចូលបម្រើយោធា គឺដើម្បីកាត់បន្ថយភាពចម្រូងចម្រាស់ ហើយការពន្យារពេលសេវាកម្មយោធា របស់ក្រុម BTS គឺជាផលប្រយោជន៍របស់ប្រទេសជាតិ ខណៈបច្ចុប្បន្ន ពួកគេកំពុងលើកស្ទួយតម្លៃជាតិទាំងមូល»។

    ដូចទស្សនិកជនបានជ្រាបហើយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ក្រុមចម្រៀង BTS កំពុងតែទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់មហាជនលើពិភពលោក។ ជាពិសេស គឺមានថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល របស់កូរ៉េខាងត្បូងជាច្រើន បានចាប់អារម្មណ៍ក្រុម BTS និងបានកោតសរសើរក្រុមមួយនេះ មិនដាច់ពីមាត់ ក្នុងនោះរួមមានទាំងលោក ប្រធានាធិបតី Moon Jae In, នាយករដ្ឋមន្ត្រីកូរ៉េខាត្បូង លោក Chung Sye-Kyun ជាដើម។ ថ្មីៗនេះប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ក៏ទើបតែបង្ហោះសារលើ Twitter កោតសរសើរក្រុមចម្រៀង BTS ផងដែរ ចំពោះចម្រៀងថ្មីរបស់ពួកគេ ចំណងជើងថា «Permission to Dance» ដែលមានបង្កប់ អត្ថន័យដ៏កក់ក្តៅបំផុត ដែល BTS ចង់ផ្ញើទៅដល់អ្នកដែលកំពុង ជួបការលំបាក ដោយសារតែជំងឺរាតត្បាតកូវីដ១៩។

    គួរជម្រាបថា ប្រព័ន្ធស្តីពីការពន្យារពេល ចូលបម្រើកាតព្វកិច្ចយោធាថ្មី គឺត្រូវបានអនុញ្ញាត សម្រាប់អ្នកសិល្បៈរូបណា ដែលចូលរួមយ៉ាង សំខាន់ ក្នុងការផ្សព្វផ្សាយវប្បធម៌ របស់ប្រទេសកូរ៉េទៅកាន់ពិភពលោក ពោលគឺត្រូវបានអនុញ្ញាត ឲ្យពន្យារពេលរហូតដល់អាយុ៣០ឆ្នាំ ខណៈជាទូទៅបុរសដែលមានវ័យដល់១៧ឆ្នាំ នឹងត្រូវចូលបម្រើយោធា ក្នុងរយៈពេលកំណត់ណាមួយ។

    ទន្ទឹមគ្នានេះ លោក Jin ដែលជាសមាជិកមានវ័យច្រើនជាគេប្រចាំក្រុម គឺកើតក្នុងខែធ្នូ ឆ្នាំ១៩៩២ នឹងឈានចូលដល់វ័យ២៩ឆ្នាំ ក្នុងឆ្នាំនេះហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ