• វ៉ាក់សាំងកូវីដ១៩ ជាង «៣.៥១ពាន់លានដូស» ត្រូវបានចាក់ជូនប្រជាជននៅទូទាំងពិភពលោក

    (ពិភពលោក)៖ យោងតាមទិន្នន័យចងក្រងដោយសារព័ត៌មាន Bloomberg ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា វ៉ាក់សាំងកូវីដ១៩ ច្រើនជាង ៣.៥១ ពាន់លានដូស ត្រូវបានចែកចាយនៅក្នុងប្រទេសចំនួន ១៨០នៅទូទាំងសកលលោក។

    គួរបញ្ជាក់ថា នេះជាយុទ្ធនាការចាក់វ៉ាក់សាំងធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សលោក។ តួលេខចុងក្រោយបានបង្ហាញថា ក្នុងមួយថ្ងៃមានវ៉ាក់សាំងប្រហែល ៣០.៥លានដូសត្រូវបានចែកចាយនៅទូទាំងសកលលោក។

    នៅសហរដ្ឋអាមេរិកមានវ៉ាក់សាំងចំនួន ៣៣៥លានដូសត្រូវបានចាក់ជូនប្រជាជននៅទូទាំងប្រទេស។ ក្នុងមួយសប្តាហ៍កន្លងមកនេះ ការចាក់វ៉ាក់សាំងជាមធ្យម មាន៥៤៨,០៤៥ដូសក្នុងមួយថ្ងៃ។

    រហូតមកដល់បច្ចុប្បន្ន ២២,៩% នៃប្រជាជនពិភពលោកទាំងមូលបានទទួលវ៉ាក់សាំង ប៉ុន្តែការចែកចាយមិនមានភាពស្មើគ្នាទេ។ ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ការចាក់វ៉ាក់សាំងគឺលឿនជាងបណ្តាប្រទេស និងតំបន់ដែលមានប្រាក់ចំណូលទាបរហូតដល់ ៣០ដង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ