• បទថ្មី «Permission To Dance» របស់ BTS សហការជាមួយ Ed Sheeran បញ្ចេញជាផ្លូវការហើយ នៅថ្ងៃនេះ!

    (កូរ៉េ)៖ បទចម្រៀងថ្មី របស់ក្រុមចម្រៀងជួរមុខក្នុងវិស័យ K-POP, BTS ក្រោមចំណងជើងថា «Permission To Dance» ដែលជាស្នាដៃសហការសរសេរជាមួយ តារាចម្រៀងល្បីអង់គ្លេស Ed Sheeran នោះ បានបញ្ចេញជាផ្លូវការហើយនៅថ្ងៃនេះ ដែលជាវីដេអូចម្រៀង មានការរំពឹងទុកខ្ពស់បំផុតមួយរបស់អ្នកគាំទ្រ សម្រាប់យុគសម័យថ្មី។

    បើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ចម្រៀងថ្មី «Permission To Dance» បានបញ្ចេញជាផ្លូវការ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ដោយមានស្ទីលរាំប្លែកគួរឲ្យចាប់អារម្មណ៍ ជាពិសេសគឺបានប្តូរស្ទីលពីការថតក្នុងស្ទូឌីយូ មកជាទេសភាពនៅក្រៅនា មាត់សមុទ្រវិញម្តង មើលទៅពិតជាស្រស់បំព្រងតែម្តង។

    គួរជម្រាបថា បទចម្រៀង Pop សម្រាប់រដូវក្តៅនេះ គឺជាស្នាដៃផលិតឡើងដោយលោក Ed Sheeran, លោក Steve Mac, លោក Johnny McDaid និង Jenna Andrews។ ទាំងបទថ្មី «Permission To Dance», «Dynamite» និង «Butter» នោះ គឺអនុញ្ញាតឲ្យអ្នកស្តាប់សប្បាយរីករាយ គ្រាន់តែស្តាប់ឮភ្លាមគឺចង់រាំបាត់ទៅហើយ ជាមួយនឹងចង្វាក់ភ្លេងនៃចម្រៀងទាំងនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ