• រកឃើញវិជ្ជមានកូវីដចំនួន​​ ៣៩ អង្គជាព្រះសង្ឃនៅក្នុងវត្តស្ទឹងមានជ័យ

    ក្រុមគ្រូពេទ្យ​បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ លើព្រះសង្ឃ តាជី យាយជី និងនិស្សិតដែល​ស្នាក់នៅក្នុងវត្ត ចង្ក្រានតា​ព្រហ្ម ហៅ​វត្ត​ស្ទឹងមានជ័យ ចំនួន៣៩អង្គ\នាក់ ក្នុងចំណោមសរុប៣៧៣​អង្គ\នាក់ ដែលបានធ្វើតេស្ដយកសំណាកនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ។​

    ក្រោយ​ពិនិត្យឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩​ហើយ​នោះ ព្រះសង្ឃ និង​អ្នកពាក់ព័ន្ធ​ទាំង​៣៩​អង្គ\នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដឹក​តាម​រថយន្ត​យកទៅ​កាន់​កន្លែង​សម្រាក​ព្យាបាល​។ ដោយឡែកព្រះ​សង្ឃ និង​អ្នក​ដែល​ឆ្លងកាត់​ការតេ​ស្តសំណាក​ហើយ​មិនមាន​វិជ្ជមាន​កូ​វីដ​១៩​នោះ គឺ​តម្រូវឲ្យធ្វើ​ច​ត្តា​ឡី​ស័​ក្ត​រយៈពេល១៤​ថ្ងៃ នៅក្នុង​វត្ត​។​

    ជុំវិញ​ករណីនេះ បើតាម​ការបញ្ជាក់ពី​មន្ត្រី​អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​១ ឲ្យដឹងថា ដំបូង​ឡើយ គឺមាន​តាអាចារ្យ​ម្នាក់​នៅក្នុង​វត្ត​បាន​ស្លាប់ ហើយ​ក្រោយ​ការស្លាប់នោះ ក្រុមគ្រូពេទ្យ​បានធ្វើ​តេស្ត​សំណាកពិនិត្យឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩។ ក្រោយ​ការ​ពិនិត្យឃើញ​ហើយ​នោះ មិនបាន​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ស្រាប់​តែមាន​ព្រះស​ង្ឃ១​អង្គ​បានពិនិត្យ​សំណាកឃើញ​មាន​វិជ្ជមាន​កូ​វី​ដ១៩​ដែរ ។​

    ក្រោយ​មាន​ព្រះ​ស​ង្ឃ១​អង្គ​មាន​វិជ្ជមាន​ហើយ​នោះ អាជ្ញាធរ​បាន​ចុះ​ហ៊ុមព័ទ្ធ​ទីតាំង​វត្ត​ទាំងមូល ដោយ​ចាក់សោរ​ទ្វាររបង​វត្ត និង​តម្រូវឲ្យ​ព្រះ​សង្ឃ តាជី​យាយជី និង​អ្នកពាក់ព័ន្ធ​នៅក្នុង​វត្ត​ទាំងអស់ ត្រូវធ្វើ​សំណាកដើម្បីរកវីរុសកូវីដ-១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ