• ទិដ្ឋភាពស្ពានស្ទឹងត្រង់ ប្រវែងជាង១ពាន់ម៉ែត្រ មានភាពស្រស់ស្អាតណាស់

    ទិដ្ឋភាពពីលើដែនអាកាស បង្ហាញពីស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

    ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានដ៏វែងអន្លាយមួយ មានភាពស្រស់ស្អាតណាស់ បានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់ស្ពាននេះ សម្រាកចុងសប្ដាហ៍នេះអាចទៅលេងបានណា ល្បីថានៅទីនោះមានខ្យល់អាកាសបរិសុទ្ធ និងទេសភាពស្អាតផងដែរ។

    ស្ពាននេះមានប្រវែងសរុប១,១៣១ម៉ែត្រ និងទទឹង១៣,៥០ម ជាប្រភេទស្ពានបេតុងសរសៃដែកគ្រោងចំណាយថវិកាសរុបប្រមាណជិត ៥៧លាន ដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ដោះស្រាយផលប៉ះពាល់និងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ស្ពានមិត្តភាពកម្ពជា-ចិនស្ទឹងត្រង់ក្រូចឆ្មារដែលបានបើកការ សងសង់កាលពីថ្ងៃទី៩ខែកុម្ភៈ ឆ្នាំ២០១៨កន្លង ពេលនេះគឺបញ្ចប់ការសាងសង់១០០% និងកំពុងបម្រើប្រយោជន៍ប្រជាជនយ៉ាងមមាញឹកផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ