• ក្រសួង​អប់រំ​ ប្រកាស​ពី​ថ្ងៃ «​ប្រឡង​បាក់ឌុប» និង​ «​ប្រឡង​ឌីប្លូម​» សម្រាប់​ឆ្នាំ​សិក្សា២០២០-២០២១

    ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ថា ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ឬ ប្រឡង​ថ្នាក់​ជាតិ​សម្រាប់​សិស្ស​ថ្នាក់​ទី១២ ហើយ​និង​ប្រឡង​មធ្យម​សិក្សា​បឋម​ភូមិ​ ឬ ប្រឡង​ថ្នាក់​ទី៩ នឹង​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១។

    យោង​តាម​សេចក្ដីណែនាំ​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ឯកឧត្ដម ហង់ ជួនណារ៉ុន បាន​ឲ្យ​ដឹង​ថា ប្រឡង​បាក់ឌុប​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៦ ខែ​ធ្នូ ឆ្នាំ២០២១ ចំណែក​ប្រឡង​ឌីប្លូម​វិញ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០២១។ កាល​បរិច្ឆេទ​នេះ​សម្រាប់​តែ​គ្រឹះស្ថាន​សាធារណៈ ឬ អ្នក​រៀន​នៅ​សាលារដ្ឋ​ប៉ុណ្ណោះ។

    ចំណែក​ឯ​សាលាឯកជន​វិញ ក្រសួង​ចេញ​លិខិត​ ២ដោយ​ឡែក​ពី​គ្នា​។ ក្នុង​នោះ​ដែរ​ កាលបរិច្ឆេទ​សម្រាប់​ប្រឡង​បាក់ឌុប​នៅ​សាលា​ឯកជន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ២០២១ ចំណែក​ឯ​ប្រឡង​ឌីប្លូម​វិញ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ២០២១៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ