• App ​ថ្មី​របស់​ក្រសួង​ ​បើ​បើក​បរ​ខុស​ច្រើន​ដង​អស់​១២​ពិន្ទុ​ត្រូវ​រៀន​និង​ប្រឡង​យក​បណ្ណ​សារ​ថ្មី​

    កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើក​បរ​ ​ឬ Driver’s License Point Deduction Mobile App ​កំពុង​ស្ថិត​​ក្នុង​ដំណាក់កាល​ត្រួត​ពិនិត្យ​ ​និង​ធ្វើ​បទ​បង្ហាញ​ដើម្បី​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

    ​កម្មវិធី​នេះ​អាច​ចាប់​យក​រូបភាព​យានយន្តបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។​

    ​គួរ​កត់​សម្គាល់​ផង​ដែរ​ថា​៖ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមាន ពិន្ទុសរុប ១២ ពិន្ទុ។ ចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ ចាប់ពី១ពិន្ទុដល់៦ពិន្ទុ ហើយបើក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ។ បើអ្នកបើកបរចង់បានបណ្ណបើកបរថ្មី ដូចនេះត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច ៦ខែដោយគិតចាប់ពីថ្ងៃដែលបណ្ណបើកបរនោះត្រូវទុកជាមោឃៈ។

    ​គំនិតផ្តួចផ្តើមនេះធ្វើឡើងដើម្បីដើម្បីទប់ស្កាត់ និងកាត់បន្ថយអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបណ្តាលមកពីអ្នកបើកបរយានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះ​កាលបរិច្ឆេទ​ជាក់លាក់​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ខាង​លើ​នេះ​នៅ​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​នៅ​ឡើយ​ទេ សូម​រង់ចាំ​បន្តិច​សិន​។

    ​គ្រប់​បណ្ណបើកបរ​​ត្រូវ​មាន​បណ្ណ​ពិន្ទុ​ដែល​មាន​ពិន្ទុ​សរុប​ចំនួន១២ពិន្ទុ។ ក្នុង​ករណី​​ប្រព្រឹត្ត​បទល្មើស​ម្ដង​ការកាត់​ពិន្ទុ​មិន​ត្រូវ​ឲ្យ​លើស​ពី ​៨ ពិន្ទុ​ឡើយ។​ ​ចំនួន​ពិន្ទុ​ត្រូវ​កាត់​បន្ថយ​នៅ​ពេល​ប្រព្រឹត្តបទល្មើស​ចរាចរណ៍​ដែល​មាន​ដូច​ខាងក្រោម៖​

    ​ក)-ត្រូវ​កាត់បន្ថយ១ពិន្ទុ​ករណី

    -​មិន​ពាក់ខ្សែក្រវ៉ាត់​ ​ឬមួក​សុវត្ថិភាព​

    -ប្រើ​ភ្លើង​ហ្វា​នៅ​ពេល​ជួប​យាន​មក​ពី​ទិញ​ផ្ទុយ​

    -បើកបរ​ជាន់​តាម​ខ្សែ​គំនូស​បង្ហូត​កណ្ដាល​ទ្រូង​ផ្លូវ​

    -​បើកបរ​លើស​ល្បឿន​កំណត់​ចាប់​ពី​១-១៩គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

    -​បើក​បរ​នៅ​ពេល​យប់​ដោយ​គ្មាន​ភ្លើង​គ្រប់គ្រាន់​តាម​ប្រភេទ​យាន​យន្ត​

    -​ផ្ទុក​មនុស្ស​លើស​កំណត់​

    ​ខ)-ត្រូវ​កាត់​បន្ថយ​២ពិន្ទុ​

    -បើក​បរ​លើស​ល្បឿន​កំណត់​ចាប់​ពី​២០-២៩ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

    -បើកបរ​បង្កើន​លឿន​នៅ​ពេល​គេ​កំពុង​ជែង​ខ្លួន

    -បត់​ឆ្វេង​ ​ស្ដាំ​ មិន​បាន​ត្រឹមត្រូវ​

    -បត់ត្រឡប់ក្រោយនៅកន្លែងហាមឃាត់

    -មិនគោរពលក្ខខណ្ឌនៃបណ្ណបើកបរ

    -បត់ឆ្វេង ស្ដាំ ឬឈប់មិនបានឲ្យសញ្ញាជាដំណឹង ជាដើម។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ