• ករណីធ្លាក់យន្តហោះយោធានៅមីយ៉ាន់ម៉ា៖ «មនុស្ស១២នាក់ស្លាប់ និង២នាក់រងរបួស»

    (ណៃពិដោ)៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ យន្តហោះយោធាមួយគ្រឿងដឹកមនុស្ស ១៤នាក់ បានធ្លាក់នៅក្បែរទីក្រុងមានប្រជាជនរស់នៅ ច្រើនបំផុតលំដាប់ទីពីររបស់ប្រទេសមីយ៉ាន់ម៉ានោះគឺ ម៉ាន់ដាឡាយ (Mandalay) ដោយបានបណ្តាលឲ្យមនុស្ស ១២នាក់ស្លាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។

    យោងតាមសេចក្តីប្រកាសរបស់ ទីភ្នាក់ងារពន្លត់អគ្គីភ័យនៃទីក្រុង Mandalay គ្រោះថ្នាក់ធ្លាក់យន្តហោះ នៅតំបន់ភាគកណ្តាលប្រទេសនេះ បានផ្តាច់ជីវិតមនុស្ស ១២នាក់ និង ០២នាក់ទៀតដែលរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយោធា ដែលស្ថិតនៅជិតនោះ។

    យន្តហោះយោធាធុនមធ្យមស៊េរីចាស់ខាងលើនេះ បានធ្វើដំណើរពីរដ្ឋធានីណៃពិដោ សំដៅទៅកាន់ទីក្រុង ព្យីន អូ ល្វីន (Pyin Oo Lwin) ហើយនៅពេលទៅដល់កន្លែងចុះចត វាបានបន្ទាបខ្លួនបន្តិចម្តងៗ ប៉ុន្តែពេលនៅសល់ត្រឹមតែ ៣០០ម៉ែត្រទៀតប៉ុណ្ណោះ វាក៏បានបាត់បង់ភាពម្ចាស់ការ ហើយធ្លាក់ចុះមកតែម្តង។

    គួរបញ្ជាក់តាមការចេញផ្សាយ ដោយទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាឲ្យដឹងថា យន្តហោះខាងលើនេះបានដឹក កងកម្លាំងយោធាចំនួន ០៦នាក់ និងព្រះសង្ឃប៉ុន្មានអង្គផងដែរ ដើម្បីទៅចូលរួមក្នុងពិធីបុណ្យសាសនាមួយ នៅក្នុងតំបន់ខាងលើ។ សម្រាប់អ្នកនៅរស់ទាំងពីរនាក់នោះ គឺជាអាកាសយានិកម្នាក់ និងអ្នកដំណើរម្នាក់ទៀត។ ចំពោះមូលហេតុនៃការធ្លាក់នេះ អាចត្រូវបានបង្កឡើងដោយកត្តាអាកាសធាតុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ