• Facebook គ្រោងបង្ហាញ Smartwatch ដំបូងបំផុតរបស់ខ្លួននៅត្រីមាសទី៣ ឆ្នាំ២០២២

    (អាមេរិក)៖ Facebook ដែលជាបណ្ដាញសង្គមដ៏មានប្រជាប្រិយភាព និងពេញនិយមជាងគេបំផុតនៅលើពិភពលោក នាពេលនេះត្រូវបានគេរាយការណ៍មកថា គ្រោងនឹងប្រកាសបង្ហាញនាឡិកាដៃវៃឆ្លាត (Smartwatch) ដំបូងបំផុត របស់ ខ្លួន នៅក្នុងត្រីមាសទី៣ឆ្នាំ២០២២។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge និង Apple Insider នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យ ដឹងថា Smartwatch ដំបូងបំផុតរបស់ Facebook នេះនឹងបំពាក់មកជាមួយនូវកាមេរ៉ាចំនួនពីរ និងមុខងារតាមដាន ចង្វាក់បេះដូង រួមនឹងលក្ខណៈពិសេសជាច្រើនទៀត។

    បើតាមប្រភពដែលជិតស្និទ្ធបានបង្ហើបឱ្យដឹងថា កាមេរ៉ាមុខរបស់ Smartwatch មួយនេះគឺប្រើសម្រាប់ Video Call, ថតរូបភាព និងវីដេអូ ខណៈកាមេរ៉ាក្រោយប្រើសម្រាប់ថតយកសកម្មភាពផ្សេងៗ។ ជាមួយគ្នានេះផងដែរ Smartwatch របស់ Facbeook គឺអាចផុសរូបភាព និងវីដេអូចូលទៅកាន់គណនី Facebook និង Instagram បានដោយផ្ទាល់ ។

    អ្វីដែលពិសេសសម្រាប់ Smartwatch មួយនេះផងដែរនោះ គឺមិនចាំបាច់ភ្ជាប់ជាមួយនឹងស្មាតហ្វូនដើម្បីធ្វើការប្រើប្រាស់ នូវមុខងារផ្សេងៗឡើយ ពោលគឺវាមានសមត្ថភាពភ្ជាប់អ៊ីនធើណែតតាមរយៈ WiFi បានដោយខ្លួនឯង ហើយអាចនឹង ចេញ លក់នៅលើទីផ្សារអំឡុងពេលរដូវក្ដៅឆ្នាំក្រោយ ពោលគឺចន្លោះពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២២ ជាមួយនឹងតម្លៃប្រ មាណ ៤០០ដុល្លារអាមេរិក។

    គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៣ មានព័ត៌មានជាច្រើនបានចេញផ្សាយថា ក្រុមហ៊ុន Facebook គ្រោងបង្កើត ទូរស័ព្ទដៃដំបូងរបស់ខ្លួនដោយសហការជាមួយក្រុមហ៊ុន HTC ប៉ុន្តែក្រោយមក Facebook បែរជាចេញឧបករណ៍ VR វិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ