• ក្រុមអ្នកជំនាញ UN អំពាវនាវឲ្យមេដឹកនាំ G7 ធានាការចែកចាយវ៉ាក់សាំង «ប្រកបដោយតម្លាភាព» នៅកាន់ប្រទេសក្រីក្រ

    (ហ្សឺណែវ)៖ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធសប្ដាហ៍នេះ បានឱ្យអំពាវនាវឱ្យមេដឹកនាំនៃក្រុមប្រទេស G7 ធានាឱ្យបានថា ប្រជាជននៅតាមបណ្ដាប្រទេសកំពុង អភិវឌ្ឍន៍អាចទទួលបានវ៉ាក់សាំង COVID-19 ប្រកបដោយតម្លាភាព និងមិនត្រូវបណ្ដោយឱ្យការស្វែងរកផលចំណេញ ដែលបំផ្លាញប្រព័ន្ធសុខាភិបាល និងសមធម៌របស់ពិភពលោកនោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០២១។

    នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមអ្នកជំនាញទាំងនោះបានបញ្ជាក់ដូច្នេះថា «មនុស្សគ្រប់រូបមានសិទ្ធិទទួលបានវ៉ាក់សាំង COVID-19… ហើយបច្ចុប្បន្នគឺជាពេលដែលអន្តរជាតិ ត្រូវរួបរួមសាមគ្គីគ្នា និងធ្វើកិច្ចសហប្រតិបត្តិការផ្ដល់ជំនួយ ប្រកបដោយប្រសិទ្ធភាព និងស្មើភាព ដើម្បីជួយដល់រដ្ឋាភិបាលទាំងឡាយ នៅក្នុងយុទ្ធនាការចាកវ៉ាក់សាំងរបស់ពួកគេ និងដើម្បីសង្រ្គោះជីវិតមនុស្ស»។

    គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល G7 នឹងត្រូវធ្វើឡើងនៅឯចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនានេះ ហើយមុនកិច្ចប្រជុំកំពូលនេះមកដល់ ក៏មានសេចក្ដីរាយការណ៍ផងដែរថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន មានផែនការប្រកាសពីការបរិច្ចាគវ៉ាក់សាំង COVID-19 «៥០០លានដូស» ដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងក្រីក្រជិត ១០០ ប្រទេសនៅជុំវិញពិភពលោក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ