• លោក ចូ បៃដិន ប្រកាសផែនការបរិច្ចាគវ៉ាក់សាំង Pfizer «៥០០លានដូស» ទៅកាន់ប្រទេសចំនួន ៩២ លើពិភពលោក

    (វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការបរិច្ចាគវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer ចំនួន ៥០០លានដូសដល់បណ្ដាប្រទេសជិត ១០០ នៅជុំវិញពិភពលោកក្នុងរយៈពេល ០២ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។

    ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីក្រុមមន្ត្រីអាមេរិកបានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកនឹងបរិច្ចាគវ៉ាក់សាំង ២០០លានដូសក្នុងឆ្នាំ២០២១នេះ ខណៈ ៣០០លានដូសផ្សេងទៀតនៅត្រឹមឆមាសទី ១ ក្នុងឆ្នាំ២០២២ ដល់បណ្ដាប្រទេសមានប្រាក់ចំណូលទាបចំនួន ៩២ និងសហភាពអាហ្វ្រិក។

    គួរបញ្ជាក់ថា ការផ្ដល់ជាអំណោយជាវ៉ាក់សាំងខាងលើ អាចនឹងធ្វើឡើងតាមរយៈកម្មវិធី COVAX ដែលមានគោលដៅចែកចាយវ៉ាក់សាំង COVID-19 ដល់បណ្ដាប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។ កម្មវិធីនេះដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO), សម្ព័ន្ធវ៉ាក់សាំង GAVI។ GAVI មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ តែបើតាមប្រភពពីក្រុមមន្ត្រីខាងលើ លោកប្រធានាធិបតី ចូ បៃដិន គ្រោងនឹងប្រកាសពីផែនការបរិច្ចាគវ៉ាក់សាំងខាងលើ នៅក្នុងកិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ