• Juventus Women តែងតាំងអតីតគ្រូបង្វឹក Arsenal លោក Montemurro ជាអ្នកចាត់ការថ្មី

    (រ៉ូម)៖ ក្លិបបាល់ទាត់ផ្នែកស្រ្តី Juventus របស់អ៉ីតាលី បានតែងតាំងអតីតអ្នកចាត់ការទូទៅក្លិប Arsenal គឺលោក Joe Montemurro ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅលីគលីគកំពូល ហើយត្រូវបានចុះផ្សាយនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដោយសារព័ត៌មាន CNA។

    លោក Montemurro បានបញ្ជាក់ពីការចាកចេញរបស់លោកពីក្លិបអង់គ្លេស កាំភ្លើងធំ Arsenal កាលពីខែមីនា បន្ទាប់ពីបានដឹកនាំក្លិបឆ្ពោះទៅកាន់ការបញ្ចប់ដោយឈរនៅលំដាប់ថ្នាក់លេខ៣ នៅលីគ Women’s Super League (WSL) រដូវកាល ២០២០-២០២១។

    បុរសសញ្ជាតិអូស្ត្រាលី វ័យ ៥១ឆ្នាំនេះបានចូលកាន់តួនាទីនេះនៅក្លិប Arsenal ដែលមានមូលដ្ឋាន នៅភាគខាងជើងទីក្រុងឡុងដ៍ បន្ទាប់ពីចាកចេញពីក្លិប Melbourne City របស់អូស្ត្រាលីកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ លោកបានដឹកនាំ Arsenal ឈ្នះពានរង្វាន់ WSL ក្នុងឆ្នាំ២០១៩ ជាពានរង្វាន់លើកដំបូងរបស់ពួកគេក្នុងរយៈពេល៧ឆ្នាំ ហើយក៏បានដឹកនាំក្លិបនេះឆ្ពោះទៅឈ្នះពានរង្វាន់ លីគ Continental Cup ក្នុងឆ្នាំ២០១៨ ផងដែរ។

    លោក Montemurro នឹងចូលកាន់ការងារនៅក្លិប Juventus Women ចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខ។

    Juventus ផ្នែកស្រ្តី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៧ នោះ បានឈ្នះលើការប្រកួតទាំង ២២ដងក្នុងលីគ Serie A នារដូវកាលនេះ ហើយនៅតែជាក្លិបម្ចាស់ពានរង្វាន់ដដែល ដែលបានជ្រុះចេញពី Champions League ដោយក្រុម Olympique Lyonnais នៅវគ្គ ៣២ក្រុមរដូវកាលនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ