• Foden ក្លាយជាកីឡាករថ្លៃជាងគេនៅអឺរ៉ុប មានតម្លៃដល់ទៅជិត ២០០លានអឺរ៉ូ

    (មេនឆេស្ទើ)៖ ខ្សែបម្រើរបស់ក្លិបមេឃខៀវ Manchester City, Phil Foden មានតម្លៃខ្លួនខ្ពស់ជាងគេនៅអឺរ៉ុបបច្ចុប្បន្ននេះមានដល់ទៅ ១៩០.២លានអឺរ៉ូ ស្មើនឹង ១៦៣.៤លានផោន។ នេះបើយោងតាមទិន្នន័យស្រាវជ្រាវរបស់ក្រុមជំនាញបាល់ទាត់ CIES ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។

    ដូចគ្នានោះដែរ Mason Greenwood របស់ក្លិបបិសាចក្រហម Manchester United ឈរនៅចំណាត់ថ្នាក់លេខ២ ដែលមានតម្លៃខ្លួន ១៥២.៨លានផោន និងមិត្តរួមក្រុម Marcus Rashford តាមពីក្រោយមានតម្លៃខ្លួន ១៣៦.៦លានផោន គ្រាដែលខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Bruno Fernandes ជាប់ចំណាត់ថ្នាក់លេខ៤ មានតម្លៃ ១៣២.៤លានផោន។

    កីឡាករមកពីក្លិបអង់គ្លេសមួយទៀត Mason Mount របស់តោខៀវ Chelsea ដែលមានវ័យទើបតែ ២២ឆ្នាំក៏បានកើនតម្លៃខ្លួនរហូតដល់ ១០៦.១លានផោនផងដែរ ដែលឈរនៅលេខរៀងទី១០។

    គួរបញ្ជាក់ផងថា កិច្ចការស្រាវជ្រាវរបស់ CIES គឺផ្តោតទៅលើស្ថានភាពជាក់ស្តែងរបស់កីឡាករតែម្តង ពោលគឺអាយុ ទម្រង់ និងស្ថានភាពសេដ្ឋកិច្ចរបស់ក្លិប និងអតិផរណានៃទីផ្សារដោះដូរកីឡាករនាពេលបច្ចុប្បន្នថែមទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ