• រឿង «Fast and Furious» វគ្គ៩ ក្លាយជាភាពយន្តកំពូលទី៣ មានអ្នកទស្សនាច្រើនជាង២លាននាក់ នៅកូរ៉េខាងត្បូង

    (កូរ៉េ)៖ ខ្សែភាពយន្តល្បីរបស់ហូលីវូដ «Fast and Furious » វគ្គ៩ ដែលជាវគ្គចុងក្រោយ ប្រមូលផ្តុំដោយតារាសម្តែងល្បីៗតាំងពីវគ្គ១ដល់វគ្គ៩ ត្រូវបានរាយការណ៍ថា បានក្លាយជាខ្សែភាពយន្តទី៣ ទាក់ទាញអ្នកចូលទស្សនាបានច្រើនជាង២លាននាក់ នៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Koreaherald នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។

    យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាភាពយន្តកូរ៉េ (KFC) បានឲ្យដឹងថា រឿង F9 នេះបានទាក់ទាញទស្សនិកជនឲ្យទៅទស្សនារហូតដល់ទៅ ១៧៣.០០០ នាក់ ត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ ដែលធ្វើឲ្យចំនួនសរុបនៃអ្នកចូលទស្សនាភាពយន្តមួយនេះ នៅកូរ៉េខាងត្បូងកើនឡើងដល់ ជាង២លាននាក់។

    ចំនួននេះបានធ្វើឲ្យ រឿង F9 ក្លាយជាខ្សែភាពយន្តទី៣ ដែលមានអ្នកចូលទស្សនាច្រើនបំផុតប្រចាំកូរ៉េខាងត្បូង បន្ទាប់ពីរឿងបែបគំនូរជីវចលចំណងជើងថា «Soul» និងរឿងរបស់ជប៉ុនចំណងជើងថា « Mugen Train»។

    ចេញផ្សាយនៅថ្ងៃទី ១៩ ខែឧសភា រឿង « F9» បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង ដល់ទស្សនិកជននៅកូរ៉េខាងត្បូង ត្បិតមានការរីករាលដាលជំងឺកូវីដ-១៩ ក្តី។

    គួរជម្រាបថា ការចាក់បញ្ចាំងរឿង «Fast and Furious» (F9) វគ្គ៩ នៅបណ្តាប្រទេសជាច្រើនលើពិភពលោក គេសង្កេតឃើញថា ចិនគឺជាទីផ្សាដ៏ធំសម្រាប់រឿងមួយនេះ ព្រោះរកចំណូលពីការចាក់បញ្ចាំងបានច្រើនជាងគេ។ បើតាមរបាយការណ៍ កាលពីចុងខែឧសភា កន្លងទៅនេះ បានឲ្យដឹថា ទឹកប្រាក់រហូតដល់ទៅ ១៣៥លានដុល្លារអាមេរិកទៅហើយ ដែលរកបានតែក្នុងទីផ្សារប្រទេសចិនតែមួយប៉ុណ្ណោះ ដែលវាជាចំណូលមួយដ៏ខ្ពស់បើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ