• Williams ជ្រុះចេញពី French Open ត្រឹមជុំទី៤ ក្រោយចាញ់កីឡាការិនីកាហ្សាក់ស្ថាន

    (ប៉ារីស)៖ កីឡាការិនីវាយកូនបាល់ទោលអាមេរិក Serena Williams បានអស់ឱកាសឡើងទៅជុំទី៥ នៃការប្រកួត French Open 2021 ដែលមានបារាំងធ្វើម្ចាស់ផ្ទះ នៅពេលចាញ់គូប្រជែង Elena Rybakina របស់កាហ្សាក់ស្ថានក្នុងពិន្ទុ ៦-៣ និង ៧-៥ នៅរាត្រីថ្ងៃអាទិត្យ ទី០៦ ខែមិថុនាក្នុងប្រកួតជុំទី៤ របស់ពួកគេ។

    Williams ដែលធ្លាប់ឈ្នះពានធំកម្រិត Grand Slam មួយនេះ ៣លើករួចមកហើយក្នុងឆ្នាំ២០០២ ២០១៣ និងឆ្នាំ២០១៥ ផងនោះ មិនអាចតដៃទល់នឹងកីឡាការិនីវ័យទើបតែ ២១ឆ្នាំ Elena បានឡើយ បើទោះបីជើងខ្លាំងមកពីអាមេរិកខាងលើនេះ ខំប្រឹងវាយបកយកជ័យជម្នះមកវិញយ៉ាងណាក៏ដោយ។

    តែយ៉ាងណា Williams ដែលមានវ័យ ៣៩ឆ្នាំទៅហើយនោះ នឹងតាមទាន់កំណត់ត្រារបស់កីឡាការិនី Margaret Court ក្នុងនាមលេងនៅ Wimbledon បាន ២៤ដងក្នុងកម្រិត Grand Slam មួយនេះនៅពេល Wimbledon ចាប់ផ្តើមពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ។

    Williams មិនទាន់បានឈ្នះពានក្នុងកម្រិត Grand Slam ណាមួយទេគិតចាប់តាំងពីឆ្នាំ២០១៧ មក ហើយការចាប់ផ្តើមលេនៅ French Open រហូតដល់ហាលអាវបែបនេះ ប្រៀបដូចជានាងទើបចាប់ផ្តើមឡើងវិញអីចឹង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ