• បន្ទាប់ពីរៀបការស្ងាត់ៗ Ariana Grande បង្ហាញខ្លួនសម្តែងជាលើកដំបូង ជាមួយ The Weeknd

    (អាមេរិក)៖ តារាចម្រៀងល្បីរបស់អាមេរិក Ariana Grande បានបង្ហាញខ្លួនលើឆាកសម្តែងជាលើកដំបូង ចាប់តាំងពីបានរៀបការស្ងាត់ៗ ជាលក្ខណៈឯកជន ជាមួយលោក Dalton Gomez ដែលជាភ្នាក់ងារអចលនទ្រព្យ ខណៈការសម្តែងលើឆាកលើកដំបូង ដោយមានអ្នកចូលទស្សនាផ្ទាល់នេះ គឺតាមរយៈកម្មវិធី «iHeartRadio Music Award»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Billborad នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

    កម្មវិធី «iHeartRadio Music Award» ដែលត្រូវបានធ្វើឡើងនាថ្ងៃទី២៧ ខែឧសភា កន្លងទៅថ្មីៗនេះ ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់អ្នកគាំទ្រតារាល្បី Ariana Grande និង The Weeknd ដោយពួកគេបានចាប់ដៃគ្នាបកស្រាយចម្រៀងរួមគ្នាក្នុងបទ «Save Your Tears» និងបានធ្វើឲ្យអ្នកចូលទស្សនាផ្ទាល់សប្បាយរីករាយ ប្លែកអារម្មណ៍ ស្រែកហ៊ោរគ្រប់ៗគ្នា ទោះការចូលទស្សនាផ្ទាល់នោះ ស្ថិតក្នុងការអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីបង្ការជំងឺកូីដ-១៩ ក្តី។

    គួរជម្រាបថា បទចម្រៀង «Save Your Tears» ជាស្នាដៃច្រៀងរួមគ្នា ដោយ Ariana Grande និង The Weeknd បានទទួលជោគជ័យយ៉ាងខ្លាំង ដោយមានការគាំទ្រ និងនិយមស្តាប់ពីសំណាក់ទស្សនិកជនទូទាំងពិភពលោក ដែលធ្វើឲ្យចម្រៀងនេះជាប់លេខ១ ឈរនៅលំដាប់កំពូលលើតារាង Billborad Hot 100៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ