• វ៉ាក់សាំងបង្ការកូវីដ-១៩ Sputnik V របស់រុស្ស៉ីមានប្រសិទ្ធភាពខ្ពស់ប្រឆាំងវីរុសបំប្លែងខ្លួនថ្មីប្រេស៊ីល

    (អាហ្សង់ទីន)៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថាវ៉ាក់សាំងបង្ការ COVID-19 Sputnik V របស់រុស្ស៊ីមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីដែល ត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសប្រេស៊ីល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។

    វីរុស COVID-19 បំប្លែងខ្លួនថ្មី ឬមានឈ្មោះសម្គាល់ថា P1 ដែលនៅពីក្រោយករណីស្លាប់ និងឆ្លងយ៉ាងគំហុកនៅក្នុងប្រទេសប្រេស៊ីលបានឆ្លងរាលដាលទូទាំង
    តំបន់អាមេរិកឡាទីន។ ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសប្រេស៊ីលផ្ទាល់បានរកឃើញថាវីរុសបំប្លែងខ្លួនថ្មីនេះថែមទាំងអាចតស៊ូប្រឆាំងនឹងអង់ទីករ ដោយបង្កឱ្យមានការ ព្រួយបារម្ភថាវាអាចនឹងបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំង។

    តែទោះជាយ៉ាងនេះក្ដី ក្រុមអ្នកវិទ្យាសាស្ត្រប្រេស៊ីល រួមទាំងរុស្ស៊ីបានអះអាងថាវ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីដ៏កាចសាហាវនេះ បន្ទាប់ពីចាក់ដូសទី១ ជាពិសេសគឺដូសទី២។ បើតាមការសិក្សានេះដដែល Sputnik V មានប្រសិទ្ធភាព ៨៥.៥ភាគរយប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី P1 នៅក្រោយ ចាក់ដូសទី១បាន១៤ថ្ងៃ ហើយអាចមានអង់ទីករជិត ១០០ភាគរយ នៅរយៈពេល ៤២ថ្ងៃក្រោយចាក់ដូសទី២។

    គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer ប្រេស៊ីលគិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះមានអ្នកឆ្លង COVID-19 សរុប ១៦.១២លាននាក់ ក្នុងនោះស្លាប់ ៤៥០,០២៦នាក់ និងជាសះស្បើយឡើងវិញ ១៤.៥៥លាននាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ