• Chelsea ឈ្នះ Leicester កាន់តែធ្វើឲ្យ Liverpool ប្រកៀកបានកៅអី Champions

    (ក្រុងឡុងដ៍)៖ ជ័យជម្នះ ២-១ របស់តោខៀវ Chelsea ទៅក្រុមកញ្ជ្រោងខៀវ Leicester City កាន់តែធ្វើឲ្យ Liverpool របស់លោក Jurgen Klopp ប្រកៀកបានកៅអី Top-4 ដើម្បីលេងនៅពានអឺរ៉ុប UEFA Champions League សម្រាប់រដូវកាលក្រោយ។

    ខ្សែការពារ Antonio Rudiger និងបាល់ ១១ម៉ែត្ររបស់ Jorginho បានរួមចំណែកជួយឲ្យក្រុមរបស់លោក Thomas Tuchel រកបាន ៣ពិន្ទុនៅទឹកដី Stamford Bridge បន្តឈរនៅលេខរៀងទី៣ ជាមួយនឹង ៦៧ពិន្ទុគិតត្រឹមសប្តាហ៍ទី៣៧ ជើងទី២ នៅលីគកំពូលអង់គ្លេស Premier League មុនពេលប៉ះម្ចាស់ផ្ទះ Aston Villa នៅថ្ងៃបិទបញ្ចប់រដូវកាលនាចុងសប្តាហ៍នេះ។

    នេះក៏អាចនិយាយបានថា Chelsea បានសងសឹក Leicester City បានសម្រេចវិញ នៅពេលពួកគេបរាជ័យ ១-០ កាលវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន FA Cup នៅកីឡដ្ឋាន Wembley ដែលបានផ្តល់ឱកាសសម្រាប់ Liverpool ក្នុងការប្រជែងយកកៅអីលេង៤ ដ្បិតពួកគេនៅសល់ ២ប្រកួតក្នុងដៃត្រូវប៉ះម្ចាស់ផ្ទះ Burnley និងក្រុមភ្ញៀវ Crystal Palace គ្រាដែលក្រុមលេខ៤ បច្ចុប្បន្ន Leicester City ត្រូវប៉ះក្រុមខ្លាំង Tottenham Hotspur នៅកីឡដ្ឋាន King Power។

    ក្រៅពីគិតគូរកៅអី Top-4 ហើយនោះ តោខៀវ Chelsea ក៏ត្រូវមានបេសកកម្មធំក្នុងការប្រជែងពានអឺរ៉ុប UEFA Champions League ទល់នឹងក្រុមខ្លាំង Manchester City ដែរ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Porto ប្រទេសព័រទុយហ្គាល់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ