• លោក Bill Gates ត្រូវបានក្រុមប្រឹក្សាភិបាល Microsoft បង្ខំឱ្យលាលែងពីតំណែង បន្ទាប់ពីធ្លាយព័ត៌មានមានសម្ព័ន្ធភាពស្នេហាជាមួយបុគ្គលិកស្រី

    (អាមេរិក)៖ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Microsoft បានជំរុញឱ្យលោក Bill Gates លាឈប់ពីតំណែងឱ្យបានមុនពេលការស៊ើប អង្កេត សម្ព័ន្ធភាពស្នេហារបស់លោក Bill Gates និងបុគ្គលិកស្រីត្រូវបានបញ្ចប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Wall Street Journal នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

    យោងតាមប្រភពខាងលើបានបញ្ជាក់ថា កាលពីឆ្នាំ ២០១៩ សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Microsoft មួយចំនួនបានជំរុញឱ្យលោក Bill Gates ពីតំណែងជាសមាជិកក្រុមប្រឹក្សាភិបាល បន្ទាប់ពីមានពាក្យបណ្ដឹងសម្ងាត់មួយរបស់បុគ្គលិកស្រីម្នាក់ដែលជាវិស្វករ នៅក្នុងក្រុមហ៊ុន Microsoft បានសរសេរលិខិត និងប្ដឹងលោក Bill Gates ថា លោក និងនាងបានមានសម្ព័ន្ធភាពស្នេហាផ្លូវភេទជាច្រើនដង ហើយ នាងបានស្នើសុំឱ្យលោក Bill Gates លែងលះភរិយាដើម្បីរៀបការនឹងនាងវិញ។

    ក្រោយពីទទួលបានលិខិតនេះ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Microsoft បានជួលមេធាវី និងក្រុមស៊ើបការសម្ងាត់ដើម្បីធ្វើការស៊ើប អង្កេតពាក់ព័ន្ធនឹងករណីនេះ ហើយនៅខែមីនា ឆ្នាំ២០២០ លោក Bill Gates ក៏បានសម្រេចចិត្តលាឈប់ពីតំណែងសមាជិក ក្រុមហ៊ុនប្រឹក្សាភិបាល ខណៈដែលការស៊ើបអង្កេតនៅមិនទាន់បញ្ចប់។

    អ្នកនាំពាក្យរបស់ Microsoft បានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០១៩នោះ ពោលគឺនៅពេលកើតមានករណីរឿងសម្ព័ន្ធរបស់ របស់ លោក Bill Gates និងបុគ្គលិកស្រីផ្ទុះឡើង គឺលោក Bill Gates បដិសេធតាមការស្នើសុំ ការជំរុញពីសំណាក់ សមាជិក ក្រុមប្រឹក្សា ភិបាល ប៉ុន្តែក្រោយមក លោកក៏បានសម្រេចចិត្តលាឈប់តែម្ដង ដោយលោកបានសម្រេចចិត្តងាកមក ចំណាយពេលវេលា របស់ លោក ជាមួយនឹងសកម្មភាពមនុស្សធម៌វិញ។

    គួរបញ្ជាក់ផងដែរថា កាលពីថ្មីនេះ លោក Bill Gates និងលោកស្រី Melinda Gates បានសម្រេចចិត្តចែកផ្លូវគ្នា ក្រោមហេតុផល ទុកពេលវេលាសម្រាប់ផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ