• ប្រេស៊ីលនឹងផ្អាកការផលិតវ៉ាក់សាំង AstraZeneca ព្រោះតែខ្វះគ្រឿងផ្សំ

    (រីយ៉ូ ឌឺហ្សានេរ៉ូ)៖ វិទ្យាស្ថានជីវវេជ្ជសាស្ត្រប្រេស៊ីល ហ្វីអូគ្រូស (Fiocruz) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រកាសថា ខ្លួននឹងផ្អាកការផលិតវ៉ាក់សាំង AstraZeneca ជាច្រើនថ្ងៃនៅសប្ដាហ៍ក្រោយនេះ ដោយសារតែខ្វះគ្រឿងផ្សំ ហើយនឹងចាប់ផ្ដើមការផលិតឡើងវិញនៅពេលការផ្គត់ផ្គង់ថ្មីមកដល់ នៅថ្ងៃទី២២ ខែឧសភា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១។

    វិទ្យាស្ថាន Fiocruz ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលប្រេស៊ីល បានឱ្យដឹងនៅលើ Twitter ទៀតថា ការផលិតវ៉ាក់សាំង AstraZeneca គឺពឹងផ្អែកទាំងស្រុងលើការផ្គត់ផ្គង់នាពេលបច្ចុប្បន្ន ដែលអនុញ្ញាតឱ្យខ្លួនបន្តការចែកចាយវ៉ាក់សាំង នៅសប្ដាហ៍ដំបូងនៃខែមិថុនាខាងមុខ និងផ្គត់ផ្គង់ជាបន្តបន្ទាប់។

    គួរបញ្ជាក់ថា បើតាម worldometers ប្រទេសប្រេស៊ីលគិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មានករណីឆ្លង COVID-19 សរុបចំនួន ១៥,៤៣៦,៨២៧ករណី ក្នុងនោះមានអ្នកស្លាប់ ៤៣០,៥៩៦នាក់ និងជាសះស្បើយឡើងវិញ ១៣,៩៧៩,៣២៩នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ