• ទីតាំងវគ្គផ្តាច់ព្រ័ត្រ UCL រវាងក្រុមខ្លាំងអង់គ្លេស Man City ប៉ះ Chelsea នឹងធ្វើនៅព័រទុយហ្គាល់

    (ព័រតូ)៖ ជាផ្លូវការ UEFA បានសម្រេចជ្រើសយកប្រទេសព័រទុយហ្គាល់ ធ្វើជាទីតាំងនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រពានអឺរ៉ុប UEFA Champions League 2020-2021 ដែលជាការជួបគ្នារវាងក្រុមខ្លាំងមកពីចក្រភពអង់គ្លេស Manchester City ប៉ះ Chelsea នៅទីក្រុង Porto។

    បើយោងតាមគេហទំព័រផ្លូវការ UEFA បានឲ្យដឹងថា សហ័ពន្ធគ្រប់បាល់ទាត់ប្រចាំទ្វីបអឺរ៉ុបមួយនេះបានសម្រេចជ្រើសយកទីក្រុង Porto ជាកន្លែងសម្រេចជ័យលាភីម្ចាស់ពានក្របខណ្ឌអឺរ៉ុប Champions League រដូវកាលនេះ ដែលនឹងមានការលក់សំបុត្រប្រមាណ ៦០០០កន្លែងសម្រាប់អ្នកទស្សនាផ្ទាល់ផងដែរ ដែលបានផ្លាស់ប្តូរមកពីទីក្រុង Istanbul ប្រទេសតួកគី ដោយសារវិបត្តិ COVID-19 ស្ថិតក្នុងតំបន់ក្រហមនៅឡើយ។

    គួរបញ្ជាក់ផងថា ការប្រកួតដ៏សំខាន់នេះនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ គ្រាដែលក្រុមមេឃខៀវ Man City ទើបតែឈ្នះពានលើគអង់គ្លេស Premier League ជាលើកទី៧ ក្នុងប្រវតិ្តសាស្រ្តក្លិប និងទើបតែឡើងមកវគ្គផ្តាច់ព្រ័ត្រ UCL នេះជាលើកដំបូងផងដែរ គ្រាដែលតោខៀវ Chelsea ឈ្នះពាននេះ ១លើកមកហើយកាលឆ្នាំ២០១២៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ