• Man City ក្លាយជាជើងឯក Premier League ក្រោយពេល Man Utd ប្រកួតចាញ់ Leicester

    (មេនឆេស្ទើ)៖ ក្លិបបាល់ទាត់ Manchester City បានក្លាយជាជើងឯកលីគកំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០២០-២០២១ នេះជាផ្លូវការទោះនៅសល់ ៣ប្រកួតទៀតក៏ដោយ ក៏ព្រោះតែក្រុមលេខ២ Manchester United បានចាញ់ក្រុម Leicester City ២-១។

    ការបរាជ័យនេះមានន័យថា Man Utd បន្តឈរនៅលេខរៀងទី២ ដោយមាន ៧០ពិន្ទុចាញ់ក្រុមកំពូលតារាង Man City ដែលមាន ៨០ពិន្ទុនៅសល់ ៣ប្រកួតក្នុងដៃដូចគ្នា គ្រាដែលក្រុមកញ្ជ្រោងខៀវ Leicester City ឈរនៅលេខ៣ ដោយមាន ៦៦ពិន្ទុ។

    នេះជាលើកទី៥ ហើយដែលមាន Man City បានឈ្នះពានលីគកំពូល Premier League ក្នុងចំណោម ៩រដូវកាលចុងក្រោយ ហើយក៏ជាការឈ្នះពាននេះលើកទី៣ ផងដែរក្រោមការបង្វឹករបស់លោក Pep Guardiola ហើយក៏ជាការឈ្នះពានធំៗកើនដល់ ៨ផងដែរគិតចាប់តាំងពីមកកាន់ទឹកដី Etihad នាឆ្នាំ២០១៦ នៅពេលដែលពួកគេក៏កំពុងប្រកៀកទៅនឹងការឈ្នះពាន UEFA Champions League លើកដំបូងផងដែរ ដែលត្រូវប្រជែងទល់នឹងក្រុមអង់គ្លេសដូចគ្នា Chelsea នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ