• WHO ចាត់ចំណាត់ថ្នាក់វីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌាថាជា «វីរុសថ្មីដែលគួរឲ្យព្រួយបារម្ភ» កម្រិតសកល

    (ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) បានាចាត់ចំណាត់ថ្នាក់អំពីវីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាថាជា «វីរុសថ្មីដែលគួរឲ្យព្រួយបារម្ភ» ខណៈការសិក្សាបឋមបានបង្ហាញថា វីរុសនេះមានសមត្ថភាពចម្លងកាន់តែលឿន និងសាហាវជាងទម្រង់ផ្សេងៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅយប់ថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១។

    WHO បានប្រកាសអាសន្នអំពីវីរុសដែលត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ដែលឥឡូវនេះកំពុងឆ្លងរាលដាលពាសពេញពិភពលោក។

    ប្រធានផ្នែកដឹកនាំការប្រយុទ្ធប្រឆាំងនឹង COVID-19 របស់អង្គការសុខភាពពិភពលោកលោក Maria Van Kerkove បានប្រាប់អ្នកសារព័ត៌មានថា «មានព័ត៌មានខ្លះបានបង្ហាញថា វីរុសនេះអាចឆ្លងកាន់តែលឿននិងងាយ» ហើយខ្លះទៀតក៏មានភាពធន់នឹងវ៉ាក់សាំងងផងដែរ។

    លោកស្រីបានបន្ថែមថា «ដូច្នេះយើងចាត់ថ្នាក់វីរុសនេះជា ប្រភេទវីរុសថ្មីដែលគួរឲ្យបារម្ភកម្រិតសកល»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ