• សម្តេចតេជោ បញ្ជាឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ «តំបន់ក្រហម» ជាង៥២ម៉ឺននាក់ (មានវីដេអូ)

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ «តំបន់ក្រហម» ជាង៥២ម៉ឺននាក់។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងរបស់យើងនឹងមកបន្តបន្ទាប់នៅថ្ងៃទី១១ ខែឧសភាខាងមុខមកដល់៥០ម៉ឺនដូសទៀត។ សូមបងប្អូនប្រជាពលរដ្ឋកុំបារម្ភខ្លាចអស់វ៉ាក់សាំង។

    សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ត្រូវតែចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅ «តំបន់ក្រហម» ចាក់រហូតអស់ប្រជាពលរដ្ឋ បើមិនអស់មិនដកថយជាដាច់ខាត។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ